ក្រុង​មូ​ស្គូ​ព្រមាន​ថា​ អ៊ុយ​ក្រែ​ន​អាច​នឹង​បំផ្លាញ​ខ្លួនឯង ខណៈ​រុស្ស៊ី​ និង​អាមេរិក​ប៉ះ​ពាក្យសម្ដី​នៅ ​UN

2022/02/01 05:46:53 pm        589

​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​មួយរូប​របស់​រុស្ស៊ីបាន​ព្រមាន​ នៅក្នុង​ការជជែក​ដេញដោល​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ទទួលខុសត្រូវចំពោះ​ការបំផ្លិចបំផ្លាញ​ខ្លួន បើសិន​បើ​ប្រទេស​នេះ​ធ្វើឱ្យ​ខូច​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់​។

​ការព្រមាន​ចេញពី​មាត់​លោក Vasily Nebenzya តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ីប្រចាំ​នៅអង្គការសហប្រជាជាតិ អំឡុង​សម័យប្រជុំ​ក្រុមប្រឹក្សា​ដ៏​តានតឹងបានកើត​ឡើង​ នៅ​ថ្ងៃ​ដែល​ការពិភាក្សា​ខាង​ការទូត​កម្រិត​ខ្ពស់​នៅតែ​បន្ត ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​ថា ខ្លួន​បានទទួល​ការឆ្លើយតប​ពី​ទីក្រុង​មូ​ស្គូ ចំពោះឯកសារ​ដែល​សហរដ្ឋ​អាមេរិក​បានប្រគល់​ជូន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​សប្តាហ៍​មុន ដោយបានគូសបញ្ជាក់​ជា​ផ្លូវការ​នូវ​តំបន់​ដែល​រដ្ឋបាល​លោក Biden ជឿជាក់ថា ប្រទេស​ទាំងពីរ​អាច​ស្វែង រក​ចំណុចរួម​។ មន្ត្រី​អាមេរិក​នឹងមិន​បង្ហាញ​ខ្លឹមសារ​លិខិត​របស់​រុស្ស៊ី​ឡើយ ដោយ​និយាយថា​ ពួកគេ​នឹងមិនចរចា​ជា​សាធារណៈ​ទេ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Tony Blinken និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​លោក Sergei Lavrov គ្រោង​នឹង​ពិភាក្សាគ្នា​តាម​ទូរស័ព្ទនៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ទទួលបាន​លិខិត​ពី​រុស្ស៊ី និងសម័យប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។​ ទន្ទឹមនឹង​នេះដែរ​កាល​ពីថ្ងៃ​ចន្ទ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​ជាមួយប្រធានាធិបតី​បារាំងលោក Emmanuel Macron ក្នុងការសន្ទនាតាម​ទូរស័ព្ទលើក​ទី​ពីរ​រវាង​មេដឹកនាំ​រុស្ស៊ី​ និង​បារាំង​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm