លោក Trump ហៅសម្ព័ន្ធមិត្តអាមេរិកថា មិនគិតមុខគិតក្រោយ ជុំវិញការទទួលស្គាល់ប៉ាឡេស្ទីន

2025/09/30 10:41:40 pm        304

លោកប្រធានាធិបតី Donald Trump បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់សហរដ្ឋអាមេរិក ជុំវិញការទទួលស្គាល់ជាផ្លូវការនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន។

គួរជ្រាបថា ប្រទេសជាច្រើន ដែលរួមមានទាំងបារាំង អង់គ្លេស កាណាដា និងអូស្ត្រាលី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងអំឡុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីសប្តាហ៍មុន ជាចំណាត់ការដែលនាំឲ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អំឡុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន កាលពីថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) លោក Trump បាននិយាយថា៖ «ប្រទេសជាច្រើនបានសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយមិនគិតមុខគិតក្រោយអ្វីសោះ»។ យ៉ាងណាក្ដី លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា ការធ្វើបែបនោះ ព្រោះប្រទេសទាំងនោះ ពិតជាធុញទ្រាន់នឹងអ្វីដែលកំពុងកើតឡើងជាច្រើនទសវត្សរ៍មកនេះ»។

នាថ្ងៃចន្ទនោះដែរ លោក Trump បានប្រកាសនូវផែនទីបង្ហាញផ្លូវ ២០ចំណុចរបស់លោកឆ្ពោះទៅកាន់សន្តិភាព ដែលអំពាវនាវឲ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាស ការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែលនៅសល់ជាមួយអ្នកទោសប៉ាឡេស្ទីន និងការបង្កើតរដ្ឋាភិបាលអន្តរកាល នៅតំបន់ហ្កាហ្សា។ ហើយលោក Netanyahu បានថ្លែងអំណរគុណដល់លោក Trump ដែលបានប្រកាន់យកនូវ «ជំហរដ៏ម៉ឺងម៉ាត់ដែលអាជ្ញាធរប៉ាឡេស្ទីនមិនអាចមានតួនាទីអ្វីទាំងអស់ នៅតំបន់ហ្កាហ្សា»។ តែស្របពេលជាមួយគ្នា លោកបានព្រមានថា អ៊ីស្រាអែល «នឹងបញ្ចប់កិច្ចការ» របស់ខ្លួន ប្រសិនបើក្រុមហាម៉ាសបដិសេធកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា រដ្ឋអឺរ៉ុបជាច្រើនបានអះអាងថា ការទទួលស្គាល់ប៉ាឡេស្ទីន បញ្ជាក់ពីដំណោះស្រាយរដ្ឋ២ ហើយអាចជួយជំរុញដល់ដំណើរការសន្តិភាព នៅតំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ៦៦.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ហើយមនុស្សផ្សេងទៀតស្ទើរតែទាំងអស់ ត្រូវបម្លាស់ទីលំនៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm