ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍បាក់អគារសាលារៀនអ៊ិស្លាមនៅឥណ្ឌូនស៊ី កើនឡើងដល់ ៣នាក់ ខណៈ ៣៨នាក់ កំពុងបាត់ខ្លួន

2025/09/30 04:28:31 pm        42

មនុស្ស ៣នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៣៨នាក់ កំពុងបាត់ខ្លួនក្រោមគំនរបាក់បែកអគារនៅថ្ងៃអង្គារនេះ ក្រោយអគារស្ថិតក្រោមការសាងសង់នៅក្នុងបរិវេនសាលារៀនអ៊ិស្លាម Al Khoziny បានបាក់នៅខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូនេស៊ីកាលពីរយៈពេល ១ថ្ងៃមុន ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនិយាយថា មនុស្សរាប់សិបនាក់ នាំគ្នាធ្វើពិធីបួងសួងនៅជាន់ផ្ទាល់ដីនៃអគារ ពេលដែលវាបាក់កាលពីរសៀលថ្ងៃចន្ទ ខណៈការងារសាងសង់កំពុងធ្វើឡើងនៅជាន់ទី ៤នៃសំណង់អគារដែលស្ថិតក្នុងទីក្រុង Sidoarjo ។

ពួកគេបន្តថា មនុស្សប្រហែល ១០០នាក់ ត្រូវបានជួយសង្រ្គោះ ក្នុងនោះមនុស្សរងរបួសជិត ៨០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកឯគ្រឹះអគារ ទំនងជាមិនអាចទ្រទម្ងន់សំណង់អគារបាននៅជាន់ទី ៤ ។

លោក Mohammad Syafii គឺជាប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងរុករកជាតិ និយាយថា គិតត្រឹមវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ ចំនួនជនរងគ្រោះមាន ១០២នាក់ មានអ្នករស់រាន ៩៩នាក់ ហើយមនុស្ស ៣នាក់ បានស្លាប់ ។

ដោយឡែក លោក Nanang Sigit ដែលជាមន្រ្តីជួយសង្រ្គោះនិងរុករកក្នុងស្រុក និយាយថា ក្រុមអាជ្ញាធរនឹងមិនប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នោះទេ ដោយព្រួយបារម្ភខ្លាចថា សំណង់អគារនៅសល់អាចនឹងបាក់បន្ថែមទៀត ៕

អត្ថបទដែលទាក់ទង

អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល
2025/10/02 10:35:29 pm        1
ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកាមរូន
2025/10/02 08:45:35 pm        1
ទស្សនាវដ្តី Forbes ៖ លោក Elon Musk ក្លាយជាមនុស្សដំបូងគេមានទ្រព្យសម្បត្តិ ៥០០ពាន់លានដុល្លារ
2025/10/02 08:29:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល

2025/10/02 10:35:29 pm
​ក្រុមការងារក្រសួងសាធារណការ ចុះត្រួតពិនិត្យខ្សែផ្លូវទទួលរងការខូចខាតដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តចំនួន៤
2025/10/02 10:28:24 pm
​គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨
2025/10/02 10:26:41 pm
​ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកាមរូន
2025/10/02 08:45:35 pm
​ប្រជុំបូកសរុបសភាពការណ៍បទល្មើស និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិជូនមន្ត្រីនគរបាលរាជធានីភ្នំពេញ
2025/10/02 08:41:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/02 12:16:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/30 12:18:38 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am