ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សាអំពីទំនាក់ទំនងកាន់តែប្រសើរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក

2025/09/30 11:37:55 pm        58

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ជប៉ុន គឺលោក Shigeru Ishiba នៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះ អំឡុងដំណើរទស្សនកិច្ចសុច្ឆន្ទៈ ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលធ្លាប់ជួបនឹងភាពអាប់អួ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើវិស័យពាណិជ្ជកម្ម។

លោក Lee បានធ្វើការជាមួយប្រទេសជប៉ុន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម ដោយបន្តគោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់លោក ជុំវិញការរួបរួមគ្នាឡើងវិញយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីមានភាពតានតឹងជាច្រើនឆ្នាំ ដោយសារបញ្ហាប្រវត្តិសាស្រ្តសម័យសង្រ្គាមរបស់ជប៉ុន។

លោក Ishiba ដែលគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក គ្រោងនឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៤ ខែតុលា ដែលទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីដែរនោះ គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេល ២ថ្ងៃ ហើយជួបជាមួយលោក Lee នៅទីក្រុងប៊ូសានភាគខាងត្បូង។

នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Lee គឺលោក Wi Sung-lac បានប្រាប់ថា លោក Ishiba គឺជាឥស្សរជនដ៏ពិសេសមួយរូប នៅក្នុងគណបក្សកាន់អំណាចរបស់ជប៉ុន ហើយកូរ៉េខាងត្បូង បានទន្ទឹងរង់ចាំការបន្តតួនាទីរបស់លោក ក្នុងការជួយដល់ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែង។

ជាមួយគ្នានេះ លោក Wi បានបញ្ជាក់បន្ថែមថា មេដឹកនាំទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងចែករំលែកនូវព័ត៌មាន អំពីការចរចាពាណិជ្ជកម្មរៀងៗខ្លួន ដោយមានគោលទទួលការទម្លាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិក ដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។

គួរបញ្ជាក់ថា ជប៉ុនបានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយលោក Trump ដែលបានចុះហត្ថលេខា លើក្រឹត្យ ដើម្បីបង្កើតកិច្ចព្រមព្រៀងកាត់បន្ថយពន្ធលើផលិតផលជប៉ុនមកត្រឹមកម្រិត ១៥ភាគរយក្នុងនោះរួមទាំងលើរថយន្តផងដែរ។ ចំណែកលោក Lee បានឈានដល់កិច្ចព្រមព្រៀងត្រឹមចាប់ដៃជាមួយលោក Trump ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន កាលពីខែសីហា ប៉ុន្តែកិច្ចពិភាក្សាបន្ត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅតែជាប់គាំងដដែល ដែលភាគច្រើន ដោយសារព័ត៌មានលម្អិតនៃការវិនិយោគ ៣៥០ពាន់លានដុល្លារដែលត្រូវបានសន្យាដោយកូរ៉េខាងត្បូង៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm