ពលរដ្ឋវៀតណាមប្រឈមនឹងកិច្ចខិតខំបោសសម្អាតដ៏លំបាក ក្រោយព្យុះទីហ្វុង Bualoiបោកបងក់ឆ្លងកាត់

2025/09/30 11:40:27 pm        67

ប្រជាពលរដ្ឋនៅខេត្ត Nghe An ប្រទេសវៀតណាម នាំគ្នាដើរលុកទឹកត្រឹមចង្កេះនាថ្ងៃអង្គារនេះ ដើម្បីស្រោចស្រង់ទ្រព្យសម្បត្តិ និងនាំយករបស់របរប្រើប្រាស់ក្នុងផ្ទះទៅលើគោក ក្រោយព្យុះទីហ្វុង Bualoi បោកបក់ឆ្លងកាត់ ។

ផ្ទះជាច្រើនខ្នងបានរងការជន់លិចដោយអន្លើរ ក្នុងនោះគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ បានលិចក្នុងទឹកជំនន់ ។

អ្នកស្រី Ngo Thi Loan ជាពលរដ្ឋវ័យ ៥៦ឆ្នាំមួយរូបដែលអង្គុយលើគ្រែហ៊ុមព័ទ្ធដោយទឹកជំនន់ និយាយថា គាត់ពុំធ្លាប់ដែលជួបព្យុះបំផ្លិចបំផ្លាញបែបហ្នឹងពីមុននោះទេ ។ ដំបូលផ្ទះបានប៉ើងគ្មានសល់ ហើយកម្រិតទឹកជំនន់បានឡើងឥតឈប់ឈរចាប់តាំងពីម៉ោង ៣ព្រឹកទាបភ្លឺមកម្ល៉េះ ហើយបើសិនជាភ្លៀងមិនព្រមឈប់ធ្លាក់ទេនោះ ទឹកនឹងអាចឡើងដល់ដំបូលផ្ទះជាក់ជាពុំខាននោះឡើយ ។

អ្នកស្រី Ngo Thi Lan វ័យ ៥៤ឆ្នាំ ដែលជាពលរដ្ឋមួយរូបទៀតនិយាយថា គាត់ពិបាកណាស់ក្នុងការបោសសម្អាត ហើយសម្ភារៈក្នុងផ្ទះរបស់គាត់ទាំងអស់ បានលិចគ្មានសល់ ។ គាត់គ្មានកន្លែងយកចេញរបស់របរប្រើប្រាស់ទាំងអស់នេះឡើយ ។ វារាយប៉ាយគ្រប់ទីកន្លែង ។

រដ្ឋាភិបាលនិយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារព្យុះ Bualoi នៅប្រទេសវៀតណាម បានកើនឡើងដល់ ១៩នាក់ ក្នុងនោះមនុស្ស ២១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ធ្វើឲ្យវាក្លាយជាព្យុះបំផ្លិចបំផ្លាញខ្លាំងបំផុតវាយប្រហារប្រទេសមួយនេះ ក្នុងឆ្នាំនេះ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបង្កឲ្យាមានការជន់លិចធ្ងន់ធ្ងរនៅទីក្រុងហាណូយ និងតាមបណ្តាខេត្តនៅភាគខាងជើងប្រទេស ។

ព្យុះ Bualoi បានបោកបក់ដល់ដីគោកកាលពីថ្ងៃចន្ទ នៅតំបន់ភាគកណ្តាលឈៀងខាងជើងប្រទេសវៀតណាម ដោយធ្វើឲ្យកើតមានរលកសមុទ្រធំៗ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។

រដ្ឋាភិបាលនិយាយថា មនុស្ស ៨៨នាក់ បានរងរបួសផងដែរ ក្នុងនោះផ្ទះសម្បែងប្រជាពលរដ្ឋ ១០ម៉ឺនខ្នង រងការខូចខាត ភាគច្រើននៅខេត្ត Nghe An និងខេត្ត Ha Tinh ហើយដីស្រែ-ចម្ការជាង ១ម៉ឺនហិចតា បានរងការជន់លិច ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm