អ៊ុយក្រែន៖ មនុស្ស ១គ្រួសារ ស្លាប់ទាំងអស់ដោយសារការវាយប្រហារពីយានដ្រូនរបស់រុស្ស៊ី

2025/09/30 11:48:36 pm        72

អ៊ុយក្រែន នៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនពេញមួយយប់របស់រុស្សី បានបណ្ដាលឲ្យគ្រួសារមួយមានសមាជិក ៤នាក់បាត់បង់ជីវិតទាំងអស់ នៅតំបន់ Sumy ភាគឦសាន។

លោក Oleg Grygorov ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារអគារលំនៅឋានមួយ នៅភូមិ Chernechchyna ក្នុងសហគមន៍ Krasnopillia។

លោក Grygorov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ប្តីប្រពន្ធមួយគូដែលមានកូនតូចៗ ២នាក់ បានរស់នៅក្នុងផ្ទះនេះ។ ជារឿងគួរឲ្យសោកស្ដាយពន់ពេក គ្មាននរណាម្នាក់អាចរត់ផុតពីការវាយប្រហារនោះឡើយ»។

លោកបានបន្ថែមថា៖ «ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្ស ៤នាក់ដែលស្លាប់នៅក្រោមគំនរបាក់បែក ដោយមានឪពុកម្តាយ និងកូនប្រុសអាយុ ៦ឆ្នាំនិង ៤ឆ្នាំ»។ នេះជាការបាត់បង់ដ៏គួរឲ្យតក់ស្លុត និងមិនអាចកែប្រែបាន សម្រាប់សហគមន៍ និងតំបន់ទាំងមូល»។

ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ បានប្រាប់ថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន ៨១គ្រឿងពេញមួយយប់។

អភិបាលក្រុង Volgograd លោក Andrey Bocharov បាននិយាយថា យោធារុស្ស៊ីបានទប់ស្កាត់ការវាយប្រហារ «ដ៏ធំ» ដោយយានដ្រូនរបស់អ៊ុយក្រែន លើតំបន់ភាគខាងត្បូង។ ហើយលោក Bocharov បានបញ្ជាក់ថា «យោងទៅតាមព័ត៌មានបឋម បានឲ្យដឹងថា មិនមានការខូចខាតដល់រចនាសម្ព័ន្ធ ឬការរងរបួសនោះឡើយ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm