ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីនឹងជម្នះរាល់ការលំបាកទាំងអស់ ហើយកាន់តែរឹងមាំថែមទៀត។
នៅក្នុងសុន្ទរកថាវីដេអូមួយ ក្នុងឱកាសនៃថ្ងៃនៃការបង្រួបបង្រួមនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងតំបន់ Zaporozhye និង Kherson ជាមួយប្រទេសរុស្ស៊ី លោកបានចង្អុលបង្ហាញថាក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ជនជាតិរុស្ស៊ី កំពុងការពារ «សិទ្ធិដ៏ពិសិដ្ឋ ក្នុងការគោរពស្នាដៃរបស់បុព្វបុរសរបស់ពួកគេ ជំនាន់នៃអ្នកស្នេហាជាតិពិតរបស់រុស្ស៊ី ទាំងអ្នកចម្បាំង និងអ្នកធ្វើការ។
ប្រមុខរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា៖«រួមគ្នា កៀកស្មាគ្នា យើងនឹងបន្តកសាងផ្ទះរួមរបស់យើង ដែលជាប្រជាជាតិដ៏អស្ចារ្យ និងឯករាជ្យ ជារដ្ឋអធិបតេយ្យ។ យើងនឹងជម្នះរាល់ការលំបាកទំាងអស់ ហើយនឹងកាន់តែខ្លាំងឡើង»៕