នាយករងប្រតិបត្តិកម្មវិធីអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោក Carl Skau បានប្រាប់ទូរទស្សន៍ CBC របស់ប្រទេសកាណាដាថា អ្នកស្រុកទាំងអស់នៅតំបន់ហ្កាហ្សាស្ទ្រីប អាចរងផលប៉ះពាល់ដោយទុរ្ភិក្ស ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើការផ្គត់ផ្គង់ស្បៀងដល់តំបន់ដែលកំពុងមានជម្លោះនេះ មិនកើនឡើងទេ។

លោកបានអះអាងថា៖«នេះ គឺគ្រាន់តែជាផ្នែកនៃចំនួនប្រជាជនដែលត្រូវបានបញ្ជាក់ថា ស្ថិតក្នុងភាពទុរ្ភិក្ស ប៉ុន្តែអ្នកដឹងទេថា ប្រសិនបើវាបន្តរយៈពេលពីរបីសប្តាហ៍ទៀត គ្រោះមហន្តរាយ នឹងរាលដាលដល់ប្រជាជនទាំងមូល»។
យោងតាមលោក Skau បច្ចុប្បន្នរថយន្តដឹកទំនិញចំនួន ១០០គ្រឿង ដែលមានស្បៀងអាហារចូលក្នុងតំបន់ហ្កាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ។ «និយាយដោយត្រង់ទៅ ការផ្គត់ផ្គតនោះ ហាក់ដូចជាទម្លាក់ចូលទៅ ចក្នុងមហាសមុទ្រ។ ខ្ញុំមានន័យថា យើងកំពុងនិយាយអំពីមនុស្ស២,២លាននាក់។ ដូច្នេះហើយ យើងត្រូវបង្កើនទំហំដូចដែលយើងបានធ្វើក្នុងអំឡុងបទឈប់បាញ់កាលពីខែកុម្ភៈ ដល់ខែមីនា។ អ្នកដឹងទេថា ជាមធ្យម យើងប្រើរថយន្តដឹកទំនិញប្រហែល ៦០០-៧០០គ្រឿង ក្នុងមួយថ្ងៃ»៕
