ប្រធានមនី្ទរអប់រំរាជធានី៖“កូនល្អ សិស្សល្អ មិត្តល្អ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិកលក្ខណៈក្លាយជាពលរដ្ឋល្អ

2025/10/01 12:19:29 am        186

ភ្នំពេញ ៖ លោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា “ កូនល្អ សិស្សល្អ មិត្តល្អ ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិកលក្ខណៈក្លាយជាពលរដ្ឋល្អ ដែលបានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញឯកទេស ជំនាញទន់ បំណិនជីវិត និងជំនាញផ្សេងៗទៀតដល់កុមារ និងយុវជន ដើម្បីប្រែក្លាយពួកគេឱ្យទៅជាយុវជនសកម្ម ពលរដ្ឋសកល និងមានទំនួលខុសត្រូវក្នុងសហគមន៍ និងសង្គមជាតិ។

ការថ្លែងរបស់លោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ថ្នាក់រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន និងកុមារក្នុងការអភិវឌ្ឍសាលារៀនតាមរយៈបច្ចេកវិទ្យាឌីជីថល» នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក លោកស្រី ប្រធានការិយាល័យ នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ សរុប៦៣០នាក់។

លោក ហែម ស៊ីណារ៉េត បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា ដោយបានកំណត់ជាអាទិភាពក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់ខ្លួន ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សជាពិសេសយុវជន សំដៅអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល សម្រាប់សមាហរណកម្មសេដ្ឋកិច្ចពិភពលោក និងមានសក្តានុពលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកអនុវិស័យយុវជន - គឺជាអនុវិស័យអាទិភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និង “ គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត - ជាអនុវិស័យរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យមានកាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាពេញលេញ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងយុគសម័យឌីជីថល។

ចំណែកសិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនា ប្រឡងប្រណាំង៣ល្អ - កូនល្អ សិស្សល្អ មិត្តល្អ របស់កុមារ យុវជនថ្នាក់រាជធានីភ្នំពេញ បានលើកឡើងថា ការប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ បានធ្វើឲ្យកុមារនិងយុវជនកម្ពុជាម្នាក់ៗចូលរួម អនុវត្តនិងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ចេះគោរពស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ រៀបចំ ឥរិយាបថថ្លៃថ្នូរស្រឡាញ់ការសិក្សា ជាកូនដែលជាទីសង្ឃឹមរបស់គ្រួសារនិងសង្គមជាតិ មានស្មារតី អធ្យាស្រ័យទទួលស្គាល់ផលប្រយោជន៍អ្នកដ៏ទៃ ចេះជួយអ្នកដ៏ទៃក្នុងស្មារតីសមភាព ខិតខំរៀនសូត្រ អភិវឌ្ឍន៍ចំណេះ ជំនាញ ចរិយាធម៌ ចេះត្រិះរិះពិចារណាដោះស្រាយបញ្ហានិងចេះគ្រប់គ្រងខ្លួនឯង និងដើម្បីឲ្យកុមារនិងយុវជនក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ជាពលរដ្ឋសកល នាសតវត្សទី២១ នាយុគសម័យឌីជីថល និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ។

ជាមួយគ្នានោះដែរលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក “អនុវិស័យយុវជន” គឺជាអនុវិស័យអាទិភាពក្នុងការអនុវត្ត “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា” និងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ”សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមគោលការណ៍ ប្រតិទិនការងាររបស់មន្ទីរអប់រំ យុវជន និងរាជនីភ្នំពេញ ការិយាល័យយុវជន សម្រេចបាននូវលទ្ធផលការងារដូចខាងក្រោម៖ បានរៀបចំក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ៖ ក្រុមប្រឹក្សាយុវជនកម្ពុជាសរុប ៤០វិទ្យាល័យ មាន ៩១៩ សាខា ស្មើ ៥,៥១៤ អនុសាខា មានសមាជិកចំនួន ៤៦,២៤១នាក់ ស្រី ២៤,២៥៧នាក់ និង ក្រុមប្រឹក្សាកុមារកម្ពុជាសរុប ២២៥ សាលា មាន២,៦១៩ សាខា ស្មើ ១៥,៧១៤ អនុសាខា មានសមាជិកចំនួន១២៣,៦៩៥ នាក់ ស្រី ៦១,២៨១នាក់។

ជាចុងក្រោយលោក ហែម ស៊ីណារ៉េត លោក ង៉ែត ចាន់សុខ និងលោកអនុប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រគល់ប័ណ្ណសរសើរជូនអង្គភាព ចំនួន៣៤ (ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌចំនួន៥ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងក្រុមភ្លេងព្យុហយាត្រា មកពីវិទ្យាល័យចំនួន៤) និងលោកគ្រូ អ្នកគ្រូ ទទួលបន្ទុកការងារក្រុមប្រឹក្សាកុមារ យុវជន ចំនួន៣៤នាក់ និងយុវជនកាយរិទ្ធរៀមច្បងរាជធានីភ្នំពេញ ចំនួន១០នាក់ និងផ្តល់ជូនលិខិតសរសើរ ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន២២៧នាក់ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm