ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកពិព័រណ៍ «ស្នាដៃមត៌កមនុស្សរស់‍‍» រយៈពេល០៣ថ្ងៃ

2025/10/01 12:29:45 am        305

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់‍‍” ដែលនឹងបើកជូនទស្សនា ស្វែងយល់ដោយសេរី រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ នៅសារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ថា ពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់‍‍” រៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានអភិវឌ្ឍវប្បធម៌ សហការឧបត្ថម្ភដោយមីជាតិ និងវីតាល់ មានគោលបំណងលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌របស់ព្រឹទ្ធាចារ្យមត៌កមនុស្សរស់។ មត៌កមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិត សម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវ បេតិកភណ្ឌ វប្បធម៌ អរូបី របស់ជាតិ។

សូមរំលឹកឡើងវិញថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់មន្រី្តរាជធានី-ខេត្ត ចូលរួមថែរក្សានូវអ្វីដែលជាមរតកជាតិ និងស្នើដល់យុវជន យុវនារីទាំងអស់ ចូលរួមផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដោយគាំទ្រនូវអ្វីដែលជាវប្បធម៌របស់ខ្មែរ។ បើយើងក្រឡេកមើលប្រទេសជិតខាង និងនៅលើឆាកអន្តរជាតិ ចំណេះដឹងរបស់ដូនតា ដែលបានច្នៃទៅតាមបច្ចេកវិទ្យាថ្មីៗ គឺទទួលនូវការចាប់អារម្មណ៍ខ្លាំងណាស់ ពិព្រោះចំណេះដឹងកាន់តែតិចទៅៗ ទៅតាមការវិវត្តន៍ ប្រសិនបើយើងទាំងអស់គ្នាចេះទាញយកនូវឱកាសនេះ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ គឺជាឱកាសមួយ ដើម្បីបើកទូលាយខ្លួនឯងផង ទៅកាន់ទីផ្សារផង បង្កើនចំនេះដឹងផង ហើយថែរក្សានូវអ្វីដែលជាមរតកដូនតាផង។ ដូច្នេះប្រធានមនី្ទរវប្បធម៌ និងអង្គភាពវប្បធម៌ ត្រូវមានភារកិច្ចថែរក្សានូវអ្វីដែលជាទំនៀមទំលាប់វប្បធម៌ខ្មែរ។

(១).មរតកមនុស្សរស់

(២).ពង្រឹងនូវអត្តសញ្ញាណរបស់យើងឲ្យនៅជាខ្មែរ

ជាចុងក្រោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានក្រើនរំលឹកឡើងវិញថា មុននឹងស្គាល់វប្បធម៌បរទេស ត្រូវស្គាល់វប្បធម៌ខ្មែរយើងសិន មុននឹងស្រលាញ់បរទេស ត្រូវស្រលាញ់អ្វីដែលជារបស់ជាតិជាមុនសិន ហើយបើយើងជាខ្មែរមិនចូលរួម របស់ទាំងនោះនឹងបាត់បង់។ ដូច្នេះយើងត្រូវចូលរួមថែរក្សានូវអ្វីដែលជាមរតករបស់ជាតិ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm