វាយកូនគោល៖ កីឡាការិនីវាយកូនគោលលំដាប់លេខ ៣ ពិភពលោក Lydia Ko បានប្រជែងឈ្នះជើងឯកកម្មវិធី Gainbridge LPGA ដែលជាពាន Tour លើកទី១៧ ក្នុងអាជីព។ កីឡាការិនីសញ្ជាតិនូវែស៊ីឡង់រូបនេះ ចាប់ផ្តើមថ្ងៃចុងក្រោយជាមួយនឹងពិន្ទុក្នុងដៃនាំមុខ ២ស្ត្រូកលើកីឡាការិនីអាមេរិក Danielle Kang។

ថ្ងៃចុងក្រោយនេះ Lydia Ko ធ្វើបាន ៣អាន់ឌើផាបន្ថែមទៀត ខណៈ Danielle Kang ធ្វើបានល្អជាង ១ស្ត្រូកតែ Lydia Ko យកឈ្នះក្នុងលទ្ធផលសរុប ១៤អាន់ឌើផាឈ្នះ ១ស្ត្រូកលើ Danielle Kang។ លេខ ៣ ក្នុងកម្មវិធីបានទៅកីឡាការិនីហ្វីលីពីនកាត់ជប៉ុន Yuka Saso ដែលធ្វើបាន ១២អាន់ឌើផាតាមពីក្រោយដោយកីឡាការិនីអង់គ្លេស Charley Hull និងកីឡាការិនីបារាំង Celine Boutier ធ្វើបាន ១១អាន់ឌើផាដូចគ្នា។ ជើងឯកនៅកម្មវិធី LPGA Gainbridge នេះ Lydia Ko ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ