បាតុករក្មេងៗម៉ាដាហ្គាស្កា បន្តអំពាវនាវឲ្យលោកប្រធានាធិបតី Rajoelina ចុះចេញពីតំណែង

2025/10/01 01:34:16 am        65

នៅថ្ងៃអង្គារនេះ បាតុកររាប់ពាន់នាក់ បាននាំគ្នាដង្ហែរក្បួនតាមដងផ្លូវ រយៈពេល ១ថ្ងៃក្រោយប្រធានាធិបតីរំលាយរដ្ឋាភិបាលរបស់លោក បន្ទាប់ពីបាតុករប្រឆាំងនឹងការកាត់ផ្តាច់ទឹក និងថាមពល ។

អង្គការសហប្រជាជាតិ(UN) បាននិយាយថា មនុស្សយ៉ាងហោច ២២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត រងរបួស នៅក្នុងបាតុកម្មកាលពីថ្ងៃចន្ទ និងសប្តាហ៍មុន ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសម៉ាដាហ្គាស្កា ច្រានចោលតួលេខគ្រោះថ្នាក់នេះ ដោយពួកគេនិយាយថា ទិន្នន័យពុំទទួលបានពីក្រុមអាជ្ញាធរជាតិនោះទេ ហើយវាផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតប៉ុណ្ណោះ ។

រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ឯកជន Real TV Madagasikara នៅថ្ងៃអង្គារនេះ ឃើញក្រុមបាតុករនាំគ្នាដង្ហែរក្បួននៅតាមដងផ្លូវនានា នៅក្នុងទីក្រុង Antananarivo កាន់បដាមានសរសេរពាក្យដូចជា “ពួកយើងត្រូវការទឹក ពួកយើងត្រូវការអគ្គិសនី លោក Rajoelina ត្រូវតែចាកចេញ” ។

បំផុសគំនិតដោយបាតុកម្ម “Gen Z”ដឹកនាំដោយក្រុមយុវជននៅកេនយ៉ា និងនេប៉ាល់ បាតុកម្មរយៈពេល ៣ថ្ងៃកន្លងមកនេះ បានក្លាយជាការតវ៉ាទ្រង់ទ្រាយធំបំផុត ពុំធ្លាប់ដែលមើលឃើញនៅប្រទេសកោះក្នុងមហាសមុទ្រឥណ្ឌាមួយនេះ នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវាបានក្លាយជាការលំបាកដ៏ធ្ងន់ធ្ងរបំផុតមួយដែលលោកប្រធានាធិបតី Andry Rajoelina បានប្រឈម ចាប់តាំងពីការឈ្នះឆ្នោតឡើងវិញរបស់លោកកាលពីឆ្នាំ ២០២៣ ។

លោក Rajoelina បានឡើងកាន់អំណាចដំបូងនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៩ ហើយក្រោយមកនៅឆ្នាំ ២០១៤ លោកបានលាលែងពីតំណែង ប៉ុន្តែលោកបានក្លាយជាប្រធានាធិបតីម្តងទៀត ក្រោយឈ្នះការបោះឆ្នោតឆ្នាំ ២០១៨ ហើយនិងទទួលបានអាណត្តិទី ៣របស់លោក នៅការបោះឆ្នោតកាលពីខែធ្នូ ឆ្នាំ ២០២៣ ដែលគូប្រជែងរបស់លោកនិយាយថា កើតមានភាពមិនប្រក្រតី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm