អេស្ប៉ាញនឹងស៊ើបអង្កេតក្រុមហ៊ុនមានជាប់ពាក់ព័ន្ធនឹងដែនដីកាន់កាប់ប៉ាឡេស្ទីន

2025/10/01 01:35:59 am        84

រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងនៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះថា ខ្លួននឹងស៊ើបអង្កេតក្រុមហ៊ុនដែលផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនៅក្នុងប្រទេស ដែលមានប្រភពនៅក្នុងដែនដីដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។

ក្រសួងអ្នកប្រើប្រាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការអនុម័តលើក្រឹត្យមួយ កាលពីសប្តាហ៍មុន ដែលហាមឃាត់ការផ្សព្វផ្សាយទំនិញ និងសេវាកម្មបែបនេះ នៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីទប់ស្កាត់ក្រុមហ៊ុនកុំឲ្យទទួលបានអត្ថប្រយោជន៍ពីការកាន់កាប់នេះ។

ក្រឹត្យនោះ គឺជាផ្នែកមួយនៃកញ្ចប់វិធានការដែលរួមបញ្ចូលទាំងការដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែលដែលមានបំណងបញ្ឈប់នូវអ្វីដែលនាយករដ្ឋមន្ត្រី លោក Pedro Sanchez ចាត់ទុកថា «អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា»។

រដ្ឋមន្ត្រីក្រសួងកិច្ចការអ្នកប្រើប្រាស់ Pablo Bustinduy បាននិយាយនៅដើមឆ្នាំនេះ ការិយាល័យរបស់លោកនឹងប្រើប្រាស់ «ធនធានចាំបាច់ទាំងអស់» ដើម្បីធានាបានថា គ្មានក្រុមហ៊ុនណាដែលប្រតិបត្តិការនៅក្នុងប្រទេសអេស្ប៉ាញទទួលបានប្រាក់ចំណេញពីការកាន់កាប់នេះជាដាច់ខាត។

សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីរបស់លោក Bustinduy ដែលបាននិយាយថា៖ «គ្មានក្រុមហ៊ុនណា គួរមានតារាងតុល្យការរបស់ខ្លួនប្រឡាក់ដោយឈាមនៃប្រជាជនប៉ាឡេស្ទីននោះទេ»។

អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពនៃមូលដ្ឋានទិន្នន័យអំពីក្រុមហ៊ុន ដែលមានសកម្មភាពនៅកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល ក្នុងដែនដីប៉ាឡេស្ទីន ដោយបានចុះបញ្ជី ១៥៨ក្រុមហ៊ុន មកពីប្រទេសចំនួន ១១។ ប៉ុន្តែក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអេស្ប៉ាញ គឺក្រុមហហ៊ុនសំណង់ ACS បានស្នើសុំយ៉ាងឆាប់រហ័សឲ្យដកខ្លួនចេញពីបញ្ជី ដោយប្រាប់ថា ខ្លួនបានលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅឆ្នាំ២០២១ គឺ SEMI ដែលប្រតិបត្តិការនៅអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm