សម្តេចធិបតី ណែនាំឲ្យគ្រប់កន្លែងសិក្សាអប់រំទាំងអស់ជំរុញ​ចលនា​សិស្ស​ និង​បង្កើត​កម្ម​វិ​ធី​ក្រៅ​ម៉ោង​សិក្សា​ចុះសួរសុខទុក្ខមនុស្សចាស់

2025/10/01 04:25:12 pm        307

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ក្រសួងអប់រំ យុវជន និង​កីឡា​ត្រូវ​ធ្វើ​សេចក្ដី​ណែនាំ​ដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញ​ចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និង​ឱ្យ​យល់​ដឹង​អំពី​ការ​ប្រែប្រួលរបស់មនុស្សចាស់ ព្រមទាំងបង្កើត​កម្ម​វិធី​ក្រៅម៉ោង​សិក្សា​ចុះ​សួរ​សុខ​ទុក្ខ​មនុស្ស​វ័យ​ចាស់ ​ជាពិសេសជួយបំពេញ ការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរាព្យាធិ ពិការ ក្រីក្រ គ្មាន​ទីពឹង នៅក្នុងមូលដ្ឋាន ស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺតាមរយៈសារាចរ ស្តីពីការ​រៀប​ចំ​ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោម​ប្រធានបទ«វ័យ​ចាស់ដោយសេចក្តីថ្លៃថ្នូរ» ហើយទិវានេះ ត្រូវបាន​សម្តេចធិបតី​ចាត់​ទុកថា​ដើម្បី​លើក​កម្ពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យ​ចាស់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ហើយមួយវិញទៀតទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើត​ធនធាន​ដ៏មាន​សារ​ប្រយោជន៍​ព្រម​ទាំង​ផ្តល់​នូវ​ចំណេះ​ដឹង​ចំណេះ​ធ្វើ​ និង​បទ​ពិសោធ​យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ទាក់ទងនឹងទិវាមនុស្សចាស់នេះដែរ សម្តេចធិបតី ក៏បានណែនាំដល់ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បន្ត​ជំរុញ​ និង​ពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការ និងមាននិរន្តរភាព​ទូទាំង​រាជ​ធានី​ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើ ស្មារតី​សាមគ្គី​ភាព​ជួយ​គា្ន​ទៅ​វិញ​ទៅ​មក​រវាង​មនុស្ស​វ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មាន​ទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូម​បន្ត​ជួយ​គាំទ្រ​ដល់​កម្ម​វិធី​អភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ចុះ​សំណេះ​សំណាល​ជាមួយមនុស្សវ័យចាស់ ស្របតាម​គោល​នយោបាយ​ជាតិ ​ស្ដីពី​មនុស្ស​វ័យ​ចាស់​២០១៧​-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយក​ជំនួ​យ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា​ជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងផងដែរ។ មួយវិញ​ទៀត​ក្រសួង​សុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយ ជាតិ​ស្តីពី​មនុស្ស​វ័យ​ចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដើម្បី ណែនាំ​អំពី​វិធាន​សុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានប្រាប់ទៅ​ក្រសួង​ធម្មការ និង​សាសនា​ត្រូវ​ធ្វើ​ការ​ណែនាំ​ចលនា​នៅ​តាម​វត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ​សប្បុរស​ជន​នានា ​និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង​ និង​សមាគម​មនុស្ស​ចាស់​ស្រប​តាម​គោល​នយោបាយ​ជាតិ​ស្តី​ពី​មនុស្ស​វ័យ​ចាស់២០១៧-២០៣០ ដើម្បីឱ្យពួកគាត់អាចមានកន្លែងស្នាក់នៅសមរម្យ អាហារ​ទទួល​ទាន​ តាំងសមាធិ និងសមាទានសីល ព្រម​ទាំង​ទទួល​បាន​សេវា​ថែ​ទាំ​ផ្សេង​ៗ​ទៀត​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm