រដ្ឋាភិបាលរបស់ខេត្តសេប៊ូ (Cebu) នៃប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១ ខែតុលានេះ បានប្រកាសដាក់ខេត្តទាំងមូលនៅក្រោម "ស្ថានភាពគ្រោះមហន្តរាយ" បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារ និងសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងតំបន់រងគ្រោះ។ ថ្នាក់រៀនត្រូវបានផ្អាកទូទាំងខេត្ត៕