ជប៉ុននឹងជួយដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត

2022/02/01 07:07:20 pm        444

ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែបង្កការជន់លិចផ្នែកខ្លះនៃរាជធានីភ្នំពេញ។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKA​HASHI FUMIAKI​) ប្រធានសមាគមជប៉ុន-កម្ពុជា និង​ជាអតីតឯកអគ្គ​រាជទូតជប៉ុនប្រចាំ​កម្ពុជា ដែលត្រូវបានអនុញ្ញាត​ឱ្យចូល​ជួប​សំដែង​ការ​គួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ បានឱ្យដឹងថា ​បញ្ហាទឹកជំនន់ព្រែកត្នោត កាលពីពេលកន្លងមក ឯកឧត្ដម បាន​ធ្វើការ​សិក្សាមួយចំនួនរួចហើយ និងពេលនេះ ស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការ​ដោះស្រាយ​បញ្ហាទឹកជំនន់​ព្រែកត្នោត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផ្លែត អ្នកនាំពាក្យរបស់សម្តេចតេជោ។

ឯកឧត្ដម បានឱ្យដឹងទៀតថា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្ដេចតេជោ ដើម្បី​នាំ​ប្រតិ​ភូក្រុម​អ្នកវិនិយោគ​ធុនកណ្តាល​មកកាន់ព្រះរាជាណា​ចក្រ​កម្ពុជានាខែមេសាខាងមុខ។

ឯកឧត្តម ក៏​បាន​គោរព​ស្នើសុំ​ប្រគល់​ទីតាំង​ដីមួយ​កន្លែង​ជូន​ចំពោះ​សម្ដេច ដើម្បីរៀបចំធ្វើជាសួន​អនុស្សាវរីយ៍កម្ពុជា-ជប៉ុ​ន ហើយ​នឹង​ដាក់​ឈ្មោះ​ថា​សួន «ភីឃីអូ» សម្រាប់សាធារណៈជនប្រើប្រាស់​ផង និ​ងស​ម្រាប់ជា​តំណាង​ទំនាក់ទំនង​រវាង​កម្ពុជា ​និង​ជប៉ុន​ផង។

ឯកឧត្ដម បាន​គោ​រ​ព​វា​យ​តម្លៃខ្ពស់ចំពោះចំ​ណាត់​ការរប​ស់សម្ដេច​តេជោ ក្នុងការទប់ស្កាត់​ការរីក​រាល​ដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តម តាកាហាស៊ី ហើយក៏បាន​ជម្រាបជូ​ន​ឯកឧ​ត្តម​ និងគណៈប្រតិភូអំពីវិធានការ ​និងចំណាត់ការនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏​បាន​ស្វាគ​ម​ន៍​ចំពោះ​ប្រតិ​ភូ​អ្នក​វិនិយោគធុនកណ្ដាល​ ដែលឯកឧត្តម តាកា ហាស៊ី ​មាន​បំណង​នាំមកព្រះរា​ជា​ណា​ច​ក្រកម្ពុជា​។

សម្ដេចតេជោ ​ក៏​បាន​ទទួលស្វាគមន៍ និងសំដែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំធ្វើឲ្យមាន​សួន​សាធារណៈ ដែលជា​សួន​អនុស្សា​វរីយ៍​​ដោយដាក់នាមថាសួន«ភីឃីអូ» ។

ពាក់ព័ន្ធនឹងការការពារជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោ ក៏បានណែនាំឱ្យឯ​កឧ​ត្ត​ម ​សុ​ខ​ចិន្តា សោភា ​សូម​សហការ​សម្របសម្រួលជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧត្តុនិយម​ និងស្ថាប័នពាក់​ព័​ន្ធ​ដទៃទៀត​ ដើម្បីអនុញ្ញាត​ឱ្យប្រតិភូរបស់ឯកឧត្តម តាកា ហាស៊ី បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ហានេះ៕​អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm