ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សម្រេចផ្តល់គម្រោងវិនិយោគចំនួន១៧ មានទុនសរុប ២៨០លានដុល្លារ

2025/10/01 05:59:42 pm        227

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និង​ការ​សម្រួល​នីតិវិធីដល់ គម្រោងចំនួន១៧ មានអគារជាប់គាំងចំនួន១០គម្រោង គម្រោងថ្មីចំនួន៥ និង​គម្រោងមានស្រាប់ចំនួន២ ដោយមានទុនវិនិយោគ ប៉ាន់ស្មានសរុប ២៨០ លានដុល្លារអាម៉េរិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ការងារ​ជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការ​ស្នើ​ការ​លើក​ទឹក​ចិត្ត​ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះ​ស្រាយ​វិវាទ​របស់​គម្រោង​វិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា បន្ទាប់ពី​​ទទួល​បាន​គោលការណ៍លើកទឹកចិត្ត ក្រុមការងារ និងក្រសួង-ស្ថាប័ន ត្រូវជួយ​សម្រ​ប​សម្រួល​ដោះ​ស្រាយ​បញ្ហា ​សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែងដូចជា ការលើកទឹក​ចិត្ត​ផ្នែក​ពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិត អនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរ ការវិនិយោគ​ដោយ​រលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា សម្រាប់ការងារដំបូងរបស់ក្រុមការងារ គឺ​ការ​ផ្តល់​គោល​ការណ៍លើ​ក​ទឹកចិត្ត ដោយផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍​នោះ​ក្លាយ​ជា​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជាក់​ស្តែង។ ក្រុមការងារត្រូវផ្តោតការយក ចិត្តលើការជំរុញ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ឱ្យ​បាន​ជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ និងការប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុក សំដៅ​ឈានទៅភាពម្ចាស់ការដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុកឱ្យបានជាអតិបរិមា ទាំង​បរិមាណ គុណភាព និងប្រភេទទំនិញ។

ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និង​ការ​សម្រួល​នីតិ​វិធី​ដល់គម្រោង ចំនួន១៧រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០, គម្រោង​ថ្មី​ចំនួន​៥, និងគម្រោងមានស្រាប់ចំនួន ២ ដែលមាន ទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារប្រមាណ២ ពាន់កន្លែង។ គម្រោងទាំង១៧នេះ មានជាអាទិ៍​គម្រោង​មជ្ឈ​មណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើត រោង​ចក្រ​ផលិត​សម្ភារៈ សម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេច ជា​គោល​ការណ៍ ផ្តល់ការលើកទឹក ចិត្តដល់គម្រោងចំនួន ៣៩២ គម្រោង មានទុនវិនិយោគ​ប៉ាន់ស្មាន​សរុប​ជិត៨ពាន់លានដុល្លារអាមេរិក អាចបង្កើតការងារជាង ៥ ម៉ឺនកន្លែង ក្នុងនោះគម្រោង​វិនិយោគ​ពាក់​ព័ន្ធ​អគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់១៥គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm