ការបិទរដ្ឋាភិបាលសហព័ន្ធ នៃសហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមជាផ្លូវការហើយ បន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ ទី១ ខែតុលា នេះ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។
សហរដ្ឋអាមេរិក ប្រឈមនឹងវដ្តនៃភាពមិនប្រាកដប្រជាជាថ្មី បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និងសភា មិនបានសម្រេចកិច្ចព្រមព្រៀងមួយលើកញ្ចប់ថវិកាដើម្បីរក្សាកម្មវិធី និងសេវាកម្មរបស់រដ្ឋាភិបាលឱ្យដំណើរការត្រឹមថ្ងៃកំណត់ ទី១ តុលា នេះ៕