រ៉ូហ៊ីងយ៉ា ប្រាប់អង្គការសហប្រជាជាតិអំពីការបង្ហូរឈាម និងការរងទុក្ខលំបាកនៅមីយ៉ាន់ម៉ា

2025/10/01 06:43:51 pm        54

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ ដែលបានភៀសខ្លួនចេញពីអំពើហិង្សាជនជាតិភាគតិចនៅក្នុងសហភាពមីយ៉ាន់ម៉ា រួមជាមួយមនុស្ស ៧៥០.០០០នាក់ផ្សេងទៀតកាលពីក្នុងឆ្នាំ២០១៧ ដោយបានចំណាយពេល ៧ឆ្នាំនៅក្នុងប្រទេសបង់ក្លាដែស បានពិពណ៌នាអំពីវដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់ និងការនិរទេស ដែលជនជាតិភាគតិចមូស្លីមកំពុងប្រឈមមុខ។ និយាយក្នុងសន្និសីទពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិរ៉ូហ៊ីងយ៉ា លោក Maung Sawyeddollah បានលើករូបថតស្ត្រីនិងកុមារដែលបានស្លាប់ក្នុងសម្លៀកបំពាក់ស៊ីវិល និងបាននិយាយថា ពួកគេត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធដែលកំពុងប្រយុទ្ធជាមួយកងទ័ពមីយ៉ាន់ម៉ា។ លោក Sawyeddollah ដែលស្ថិតនៅក្នុងបណ្តាញនិស្សិតរ៉ូហ៊ីងយ៉ា បាននិយាយថា «មនុស្សទាំងនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនធ្វើឡើងដោយកងទ័ព Arakan កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤»។ «ទាំងនេះពុំមែនជាករណីដាច់ដោយឡែកនោះទេ វាជាផ្នែកមួយនៃយុទ្ធនាការជាប្រព័ន្ធ តើយុត្តិធម៌សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ានៅឯណា?»។ ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងសហភាពមីយ៉ាន់ម៉ាជាច្រើនទសវត្សរ៍មកហើយ ដោយមនុស្សជាច្រើនបានរត់ភៀសខ្លួនពីការគៀបសង្កត់របស់យោធាក្នុងឆ្នាំ២០១៧ ជាគោលដៅនៃសំណុំរឿងរបស់តុលាការប្រល័យពូជសាសន៍អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្ននេះរកឃើញថាពួកគេពុំអាចវិលត្រឡប់ទៅវិញបានទេ ខណៈការប្រយុទ្ធគ្នានៅតែខ្លាំងក្លាក្នុងរដ្ឋរ៉ាឃីន។ រដ្ឋ ដែលជាស្រុកកំណើតរបស់ពួកគេនៅភាគខាងលិចសហភាពមីយ៉ាន់ម៉ា គឺជាទីតាំងនៃការប្រយុទ្ធគ្នាខ្លាំងបំផុតរវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ព Arakan ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ។ អ្នកស្រី Wai Wai Nu ស្ថាបនិកបណ្តាញសន្តិភាពស្ត្រី ដែលបានចំណាយពេលជាច្រើនឆ្នាំជាប់ពន្ធនាគារនៅមីយ៉ាន់ម៉ា បាននិយាយថា «របបយោធា បានរារាំងជំនួយ យកជនជាតិរ៉ូហ៊ីងយ៉ាជាខែលការពារមនុស្ស និងបន្តការគៀបសង្កត់ជាប្រព័ន្ធ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm