ស្នូកឃ័រ៖ កីឡាករចិន Zhao Xintong បានក្លាយជាជើងឯកនៃការប្រកួតស្នូកឃ័រពានរង្វាន់ German Masters ក្រោយយកឈ្នះកីឡាករមិត្តរួមជាតិ Yan Bingtao មិនលំបាក ៩-០ហ្វ្រេម។ នេះជាជើងឯកពានលំដាប់ Ranking លើកដំបូងសំរាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះបន្ទាប់ពីធ្លាប់ឈ្នះជើងឯក UK Championship នៅឆ្នាំ២០២១។

Zhao Xintong បាននាំមុខដំបូង ៦-០ហ្វ្រេមក្នុងដំណាក់កាលទី១ តាមរយៈការវាយមួយឈើបាន ៧៤ពិន្ទុ, ១១៨ពិន្ទុ, ៨២ពិន្ទុ, ៨៩ពិន្ទុ និង ៦២ពិន្ទុ។ Yan Bingtao ក៏មានឱកាសវាយបកមកវិញដែរនៅដំណាក់កាលទី២ ហ្វ្រេមទី៧ តែគ្មានសំណាង។ ជើងឯក German Masters ដែលរៀបចំនៅរដ្ឋធានីប៊ែកឡាំងប្រទេសអាល្លឺម៉ង់នេះ Zhao Xintong ទទួលប្រាក់រង្វាន់ ៨ម៉ឺនផោន៕
អត្ថបទ៖នាង សុភាវុធ