ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍៥ចំណុច ដើម្បី​ជំរុញឲ្យ​ការរៀន និង​បង្រៀន​គណិត​វិទ្យា​នៅបឋមសិក្សាទទួលបានប្រសិទ្ធភាព

2025/10/01 07:27:32 pm        205

កាលពី​រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់​ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​ការ​ពិនិត្យ​សមិទ្ធ​ផលអប់រំ១០ឆ្នាំ នៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដោយមាន​ការ​ចូល​រួ​មពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និង​មន្ត្រី​ពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា ដើម្បីកែលម្អ និងបំពេញបន្ថែមលើរបាយការណ៍ ស្តីពី សមិទ្ធ​ផល​អប់រំ​១០​ឆ្នាំនៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដែលក្នុងនោះរួមមាន៖ គោល​ការណ៍​នៃ​ការបង្រៀនគណិតវិទ្យានៅបឋមសិក្សា ការរៀបចំសម្ភារៈឧបទេស វិធីសាស្រ្តបង្រៀន​គណិត​វិទ្យា​ថ្នាក់ដំបូង ការផលិត និងប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាថ្នាក់ដំបូង ការ​បង្រៀន​គណិតវិទ្យាដោយប្រើប្រាស់សម្ភារៈឧបទេសការគិតលេខរហ័ស (មុធាគណនា) ការ​បង្រៀន​ចំណោទ ចម្រៀងគណិតវិទ្យា និងការផលិតវីដេអូផ្សេងៗ។

មុនឈាន​ចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូស​បញ្ជាក់ពី​សារៈ​សំខាន់​នៃ​ការ​រៀបចំ​ឯកសារ​របាយការណ៍​នៃកា​រ​បង្រៀន​គណិត​វិទ្យា​ដំបូង​ឱ្យ​មាន​ខ្លឹមសារ​គ្រប់​គ្រាន់​ និងគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់​ធ្វើ​ជាឯកសារ​មូល​ដ្ឋាន​ក្នុង​ការ​បណ្ដុះ​បណ្ដាល​គ្រូ​ឧទ្ទេស និងគ្រូបង្រៀនថ្មី ជាពិសេសការ​បញ្ចូល​វិធី​សាស្ត្រ​បង្រៀ​ន​ល្អ​ៗ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​នៅ​សាលា​គរុកោសល្យ ដើម្បីធានាឱ្យបានថាគ្រូបង្រៀនថ្មី មានសមត្ថភាព​ក្នុង​ការ​បង្រៀន​គណិត​វិទ្យា​ដំបូង​ប្រកប​ដោយវិជ្ជាជីវៈ ដោយកន្លងមកក្រុមការងារជំនាញក្រោមឱវាទក្រសួង និងដៃគូ​អភិវឌ្ឍន៍ បានសហការគ្នារៀបចំជាសៀវភៅណែនាំគ្រូ សៀវភៅលំហាត់ សៀវភៅ​ហ្វឹក​ហាត់​ធ្វើលំ​ហាត់​បន្ថែម និងសៀវភៅជំនួយគណិតវិទ្យា។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី ការបង្រៀន និងរៀនគណិតវិទ្យានៅបឋមសិក្សា រួចមក ឯកឧត្តម​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍៥ចំណុច ទី (១) សូមឱ្យរៀបចំជា​សិក្ខា​សាលាវា​យ​តម្លៃ​វិធី​សាស្ត្រ​បង្រៀន និងលើកកម្ពស់ការស្រាវជ្រាវជាក់ស្តែង ជំរុញឱ្យគ្រូចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ធ្វើ​ជាតា​រាង និងសម្ភារៈផ្សេងៗដើម្បីជំនួយដល់ការបង្រៀន ទី(២) រៀបចំជាបទបង្ហាញដើម្បីចែករំលែកបទពិសោធបង្រៀនល្អៗ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវទស្សនទានការបង្រៀនគណិតវិទ្យាដំបូង និងអំណានដំបូង ដោយយកឱកាសនោះផលិតជាវីដេអូផងដែរ ទី(៣) ផលិតវីដេអូ ស្តីពីការបង្រៀនគណិតវិទ្យាពីចម្ងាយ វីដេអូគំរូនៃការបង្រៀន វីដេអូគំរូនៃការប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាជាដើម ទី(៤) យកវិធីសាស្ត្របង្រៀនរបស់គ្រូដែលមានបទពិសោធបង្រៀនល្អៗ ចងក្រងជាសៀវភៅ សម្រាប់គ្រូបង្រៀនថ្មីៗអាចយកទៅអនុវត្តបង្រៀនបន្តបានងាយស្រួល និងមានប្រសិទ្ធភាព ទី(៥) មុនពេលបើកបវេសនកាល សូមក្រុមការងារចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមសាលារៀនគោលដៅ ដើម្បីបានឃើញច្បាស់ពីស្ថានភាពសាលារៀន ថ្នាក់រៀន និងសម្ភារៈឧបទេស សម្រាប់ដំណើរការ ការរៀន និងបង្រៀន និងរៀបចំផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់ការរៀន និងបង្រៀនកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រូនាពេលកន្លងមក ក៏ដូចជាការសិក្សាស្រាវជ្រាវចងក្រងជាឯកសារពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់រៀន ការបណ្ដុះវិន័យតាមបែបវិជ្ជមាន និងសូមវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលបានរៀបចំឯកសារទស្សនទាននេះប្រកបដោយវឌ្ឍនភាព ដើម្បីគាំទ្រដល់ការអនុវត្កការបង្រៀនគណិតវិទ្យាដំបូងទូទាំងប្រទេស ដោយគូសបញ្ជាក់ពីភាពចាំបាច់នៃការដាក់បញ្ជូលវិធីសាស្ត្របង្រៀនថ្មីទៅក្នុងការបណ្តុះបណ្ដាលគ្រូនៅគរុកោសល្យ សំដៅជំរុញស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរឡើង៕

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm