អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអាជ្ញាធរតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន ស្ដារឡើងវិញជាបន្ទាន់អ៊ីនធឺណិតនិងទូរគមនាគមន៍នៅក្នុងប្រទេស ២៤ម៉ោងបន្ទាប់ពីការដាច់ចរន្តនៅទូទាំងប្រទេស។
រដ្ឋាភិបាល បានចាប់ផ្តើមបិទការភ្ជាប់អ៊ីនធឺណិតល្បឿនលឿនទៅកាន់ខេត្តមួយចំនួនកាលពីដើមខែនេះ ដើម្បីការពារភាព «អសីលធម៌» តាមបញ្ជារបស់មេដឹកនាំជាន់ខ្ពស់មានតែស្រមោល លោកហៃបាទូឡា អាគុនហ្សាដា (Hibatullah Akhundzada)។
សេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត បានចុះខ្សោយ រហូតដល់ការតភ្ជាប់មានកម្រិតតិចជាងមួយភាគរយនៃកម្រិតធម្មតា។ ពលរដ្ឋអាហ្វហ្គានីស្ថាន ពុំអាចទាក់ទងគ្នាបាន អាជីវកម្មតាមអនឡាញ និងប្រព័ន្ធធនាគារបានជាប់គាំង ហើយអ្នកនៅបរទេសពុំអាចផ្ញើប្រាក់ទៅកាន់គ្រួសារបានឡើយ។
សារព័ត៌មានរាយការណ៍ថា ជើងហោះហើរទាំងអស់ត្រូវបានលុបចោលនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារ។ «ការកាត់ផ្តាច់ដំណើការ បានធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីពិភពខាងក្រៅ និងហានិភ័យដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអាហ្វហ្គានីស្ថាន រួមទាំងការគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងធ្វើឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក»។
សារព័ត៌មាននិយាយបន្ថែមថា «ការដាច់ចរន្តនាពេលបច្ចុប្បន្ននេះ ក៏ជាការរឹតត្បិតបន្ថែមទៀតលើសិទ្ធិទទួលបានព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ វាជាលើកទីមួយហើយចាប់តាំងពីរដ្ឋាភិបាលតាលីបង់ បានទទួលជ័យជម្នះក្នុងការបះបោររបស់ខ្លួនក្នុងឆ្នាំ២០២១ ហើយបានដាក់ចេញនូវច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹង ដែលទំនាក់ទំនងត្រូវបានបិទនៅក្នុងប្រទេស។