ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន

2025/10/01 07:41:00 pm        317

កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខ​ងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីត​អនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីត​អគ្គលេ​ខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​បាល់​ទាត់ ​ចន្លោះឆ្នាំ១៩៨៧ - ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥​កន្លង​ទៅ ​ក្នុងជន្មាយុ ៧៩ ឆ្នាំ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបានសម្តែង​នូវ​មនោសញ្ចេត​នា​ក្តុក​ក្តួល​ និងសោកស្តាយចំពោះមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យជាមួយក្រុមគ្រួសារនៃសព និង​ក្រុម​ព្រឹទ្ធា​ចារ្យ​កីឡាដែលជាមិត្តរួមអាជីព។

មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតក​ប្រវត្តិសាស្រ្ត​របស់​វិស័យ​កីឡា​កម្ពុជា​។ ក្នុងពេលលោកនៅរស់រានមានជីវិតនៅឡើយ លោកជាអ្នកចូលរួមត្រួសត្រាយ និង​លើក​កម្ពស់​វិស័យ​កីឡាបាល់ទាត់នៅកម្ពុជា។

គួររំឭកផងដែរថា តាមរយៈសកម្មភាពការងារកន្លងទៅជាមួយក្រុមព្រឹទ្ធាចារ្យកីឡា លោក ហ៊ុន ម៉ានី បាន​បន្តយកចិត្តទុកដាក់ និងគិតគូរដល់ព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ គ្រូបង្វឹក ក្រុម​ជម្រើស​ជាតិ​លើគ្រ​ប់វិញ្ញាសារកីឡា ដោយតែងចាត់តាំងក្រុមការងារ និងចុះសួរសុខទក្ខ ក៏ដូចជារៀបចំ​កម្ម​វិធី​ជួប​ជុំ​ជា​ប្រចាំជូនពួកគាត់ជាដើម។ ដោយឡែក នៅក្នុងកាលៈទេសៈ​ដែល​ព្រឹទ្ធាចា​រ្យ​ទទួលអ​និច្ចកម្ម​ដូច​នេះ លោកបានមានវត្តមានដោយផ្ទាល់ក្នុងពិធីបុណ្យសព ដើម្បីជាការជូនដំណើរចុងក្រោយ ប្រកប​ដោយ​កិត្តិយស​ជូន​ដល់​អតីត​កីឡាករ​ដែល​ធ្លាប់​បាន​សាង​ស្នាដៃ​ជូន​ជាតិ​មាតុភូមិ​ក្នុង​អតីត​កាល​ផង​ដែរ​។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm