រូបផ្កាយរណប៖ កូរ៉េខាងជើង ត្រៀមធ្វើក្បួនដង្ហែយោធាទ្រង់ទ្រាយធំក្នុងខួបបង្កើតបក្ស នៅថ្ងៃទី១០ ខែតុលា

2025/10/01 09:48:53 pm        352

រូបភាពពីផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើង អាចនឹងរៀបចំក្បួនដង្ហែរយោធាទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាច នៅថ្ងៃទី១០ ខែតុលា ខាងមុខ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន។

NHK បានវិភាគរូបភាពអាកាសយានដ្ឋាន Mirim នៅជិតទីក្រុងព្យុងយ៉ាង ពីបណ្ដាញផ្កាយរណប Planet Labs PBC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អាកាសយានដ្ឋាននោះត្រូវរាយការណ៍ ជាទីតាំងប្រើសម្រាប់ការហាត់សមក្បួនដង្ហែយោធា។ រូបភាពមួយដែលថតនៅថ្ងៃទី១៤ ខែកញ្ញា បង្ហាញឱ្យឃើញកងទ័ពកំពុងហាត់សមរៀបជាក្បួន និងរថយន្តយោធាជាច្រើនតម្រង់ជួរនៅជិតនោះ។ រូបភាពមួយសន្លឹកទៀត ថតនៅថ្ងៃទី២៧ ខែកញ្ញា ក៏បង្ហាញឱ្យឃើញរថយន្តយោធាផងដែរ។

អ្នកជំនាញកិច្ចការយោធាកូរ៉េខាងជើង នៅវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយរបស់កូរ៉េខាងត្បូង ឈ្មោះ Yang Uk ដែលវិភាគរូបភាពទាំងនេះ បានលើកឡើងថា យានយោធារាប់រយគ្រឿង រួមទាំងឧបករណ៍បាញ់មីស៊ីលចល័ត ហាក់ដូចជាកំពុងរៀបចំសម្រាប់ការហាត់សមនោះ។ កូរ៉េខាងជើងត្រូវបានរំពឹងថានឹងរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់សម្រាប់ខួប ដែលប្រារព្ធរៀងរាល់ ៥ឆ្នាំម្ដងនេះ។

អ្នកជំនាញរូបនេះបាននិយាយថា ទីក្រុងព្យុងយ៉ាង ទំនងជាបង្អួតពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងឱ្យសញ្ញាថា ការរំសាយអាវុធនុយក្លេអ៊ែរ ដូចដែលសហរដ្ឋអាមេរិកចង់បាន គឺមិនអាចទៅរួចនោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm