សេដ្ឋកិច្ចរបស់តំបន់ West Bank កំពុងដួលរលំ ស្របពេលអាមេរិក និយាយពីការកសាងរដ្ឋប៉ាឡេស្ទីន

2025/10/01 10:20:44 pm        95

ផែនការសន្តិភាព ២០ចំណុច របស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្កាហ្សា គូសប្លង់មេសម្រាប់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ប៉ុន្តែនៅតំបន់កាន់កាប់ West Bank ដែលជាទឹកដីសម្រាប់ក្ដីសង្ឈឹមរដ្ឋប៉ាឡេស្ទីន កំពុងតែមានចក្ខុវិស័យសេដ្ឋកិច្ចយ៉ាងអាប់អួរបំផុត ដែលអាចឈានទៅរកការដួលរលំទាំងស្រុង។

ច្រករបៀងដឹកជញ្ជូន ដែលប្រើដោយអាជីវកម្ម ត្រូវពុះបំបែកដោយតំបន់តាំងលំនៅរបស់អ៊ីស្រាអែល ចំណែកនិយោជិតនៃស្ថាប័នប៉ាឡេស្ទីន មិនអាចទទួលបានប្រាក់ឈ្នួលបានទេ ដោយសារអ៊ីស្រាអែល រារាំងការផ្ទេរចំណូលពន្ធ ហើយសសរស្តម្ភសំខាន់នៃការផ្ញើប្រាក់ពីកម្មករប៉ាឡេស្ទីន ដែលធ្វើការនៅអ៊ីស្រាអែល ក៏បានរីងស្ងួតអស់ តាំងតែពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមមក។

លោក Trump មានការគាំទ្រពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចំពោះសំណើសន្តិភាពដែលគាំទ្រដោយអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជិត ២ឆ្នាំនៅហ្កាហ្សា ហើយក៏ការគាំទ្រអន្តរជាតិក៏កើនឡើងកាន់តែខ្លាំងសម្រាប់រដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែសន្តិភាពហ្កាហ្សាពិតប្រាកដ មិនត្រូវបានធានានោះឡើយ ខណៈមានសំណួរជាច្រើនថា តើក្រុមហាម៉ាស នឹងទទួលយកផែនការនេះឬអត់។

នៅពេលដែលទឹកដីហ្កាហ្សា កំពុងត្រូវបំផ្លាញ សេដ្ឋកិច្ចរបស់ West Bank ក៏កំពុងតែដួលរលំដូចគ្នា។ ចាប់តាំងពីខែឧសភាមក ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានរក្សាទុកប្រហែល ១០ពាន់លានស្ហាកែល (២,៩៦ ពាន់លានដុល្លារ) នៃមូលនិធិដែនដីប៉ាឡេស្ទីន ដែលខ្លួនប្រមូល ក្រោមរូបភាពជាពន្ធអាករ និងពន្ធកាតព្វកិច្ចជំនួសឱ្យអាជ្ញាធរប៉ាឡេស្ទីន PA ដែលឥឡូវនេះ ប្រាក់ខែបុគ្គលិកត្រូវកាត់បន្ថយ និងមិនអាចបង់ប្រាក់ឈ្នួលឱ្យអ្នកម៉ៅការបាន។

ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ការទូទាត់ប្រាក់បៀវត្សរ៍របស់អាជ្ញាធរប៉ាឡេស្ទីន ត្រូវកាត់បន្ថយមកត្រឹមប្រហែល ៧០% នៃប្រាក់ឈ្នួលពេញ ហើយបានធ្លាក់បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២៥ បន្ទាប់ពីការផ្អាកផ្ទេរប្រាក់ចំណូលពីអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm