៩ខែ ឆ្នាំនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវចម្រុះជាតិសាសន៍ជាង១លាននាក់បានធ្វើដំណើរឆ្លងកាត់

2025/10/01 11:09:54 pm        388

ស្វាយរៀង ៖ មន្ត្រីបានឱ្យដឹងថា ៩ខែ ឆ្នាំនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង មានភ្ញៀវចម្រុះជាតិ សាសន៍ជាងមួយលាននាក់ បានធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជា ។

​មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី១ ខែតុលា នេះ បានប្រាប់BTVថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ មានភ្ញៀវចម្រុះជាតិសាសន៍ ចូល មកទស្សនាកម្ពុជា ប្រាង្គប្រាសាទអង្គរវត្ត រមណីយដ្ឋានធម្មជាតិ ធ្វើជំនួញ ធ្វើកម្មសិក្សា ចំនួនជាង១លាន ២សែន ៩ម៉ឺននាក់ ស្មើនឹង១៥៨សញ្ជាតិ បើប្រៀបធៀបរយៈពេល៩ខែ ឆ្នាំ២០២៤ មានការថយចុះជាង២២ភាគរយ ។

លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងភ្ញៀវចូលក្នុងរយៈពេល៩ខែនេះ ច្រកទ្វារព្រំដែន ក៏មានភ្ញៀវធ្វើដំ ណើរចេញ បន្ទាប់ពីទស្សនា និងទំនាក់ទំនងធ្វើពណិជ្ជកម្ម មានចំនួនជាង១លាន ២សែន ៧ម៉ឺននាក់ មាន១៦១ សញ្ជាតិ បើប្រៀបធៀបរយៈពេល៩ខែ ឆ្នាំ២០២៤ មានការកើនឡើងជាង១១ ស្មើនឹង១៦០សញ្ជាតិ។

 លោកបានបញ្ជាក់ថាដើម្បីបញ្ជៀសជំងឺផ្សេងៗ ឆ្លងតាមរយៈភ្ញៀវ និងមធ្យោបាយ មន្ត្រីចត្តាឡីស័កប្រចាំ ច្រក បានធ្វើការត្រួតពិនិត្យសុខភាពមនុស្សដោយធ្វើការវាស់កំដៅ និងធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយធ្វើដំណើររថយន្ត) ជាអចិន្ត្រៃយ៍ បើទោះជាបច្ចុប្បន្នសញ្ញាជំងឺគ្មានឆ្លងចូលមកកម្ពុជាក្តី ៕

 អត្ថបទ៖ ភា សារិត ​



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm