ទូរទស្សន៍ Al Jazeera TV ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា អ្នករស់នៅតំបន់ហ្កា ហ្សា កំពុងទទួលបានតិចជាងមួយភាគបួននៃតម្រូវការទឹកប្រចាំថ្ងៃរបស់ពួកគេ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញបណ្តាញផ្គត់ផ្គង់ទឹករាប់គីឡូម៉ែត្រ។

យោងតាមទូរទស្សន៍នេះ ជាង ៧៥% នៃអណ្តូងទឹកកណ្តាលរបស់តំបន់ហ្កាហ្សា លែងដំណើរការហើយ។
អ្នកនាំពាក្យសាលាក្រុងហ្កាហ្សាបាននិយាយថា៖«ប្រជាជននៅតំបន់ហ្កាហ្សាពិតជាទទួលរងនូវការខ្វះខាតទឹក នៅពេលនេះ។ មនុស្សកំពុងទទួលបានតិចជាងមួយភាគបួននៃតម្រូវការទឹកប្រចាំថ្ងៃរបស់ពួកគេ»។
ភាពតានតឹង បានកើនឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលសកម្មជនមកពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅហ្កាហ្សាស្ទ្រីប ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធានៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់៕
