ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នូវសេចក្ដីជូនដំណឹង ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី នៅចុងឆ្នាំ២០២៥ នេះ។
ការជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី ដូចជា៖
- ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន
- ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន
- ការវះកាត់មហារីកជំងឺរោគស្ត្រី
- ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក
ចំពោះការព្យាបាល និងវះកាត់ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
សូមទាក់ទងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅផ្នែកសម្ភព និងរោគស្ត្រី ឬតាមរយៈលេខទូរស័ព្ទ 087 701 373 ។

