ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "លទ្ធផលគាប់ប្រសើររបស់ក្មួយៗ ក៏ជាការលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយេីងផងដែរ។ ក្មួយៗត្រូវចងចាំ និងដឹងគុណដល់ឪពុកម្តាយ អាណាព្យាបាលរបស់យើងដែលបានផ្តល់ឱកាស និងការទំនុកបម្រុងក្នុងការរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូចំពោះការណែនាំ បង្ហាត់បង្រៀនដល់ក្មួយៗ ទើបក្មួយៗមានឱកាសទទួលបានជោគជ័យដូចពេលនេះ។"
"ខ្ញុំសង្ឃឹមថា ក្រោយពេលក្មួយៗទទួលបានជោគជ័យហេីយ ក្មួយៗនឹងត្រឡប់មកចែករំលែកទៅកាន់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយផងដែរ។"



