គណបក្សស្តាំនិយមជ្រុលរបស់ជប៉ុន បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់លោក Trump និងប្តេជ្ញាមិនបោះបង់យុទ្ធសាស្ត្រ

2025/10/01 11:33:19 pm        105

គណបក្សស្តាំនិយមជ្រុលរបស់ប្រទេសជប៉ុន គឺ Sanseito បានបង្កើតសាខាអន្តរជាតិមួយ ដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តតុលាការរបស់ប្រធានាធិបតីអាមេរិក Donald Trump ដូចជាលោក Steve Bannon និងក្រុមដែលមានគំនិតដូចគ្នា នៅតំបន់អឺរ៉ុប ដោយរំពឹងថា ការទទួលស្គាល់អភិរក្សនិយមជាសកល នឹងជួយឲ្យខ្លួនប្រជែងក្នុងឆាកនយោបាយជប៉ុន។ នេះបើតាមការឲ្យដឹងពីមន្ត្រីគណបក្សចំនួន ៤រូប។

ដោយត្រូវបានបើកដំណើរការ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ដោយការផ្សព្វផ្សាយទ្រឹស្តីឃុបឃិតគ្នា អំពីការចាក់វ៉ាក់សាំង និងការយល់ឃើញពីឥទ្ធិពលនៃឥស្សរជនសកល គណបក្ស Sanseito បានចូលទៅក្នុងឆាកនយោបាយ នៅក្នុងការបោះឆ្នោតខែកក្កដា ដោយផ្ដល់ការព្រមានយ៉ាងខ្លាំងក្លា អំពីជនបរទេស។

តែឥឡូវនេះ នៅពេលដែលគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចដ៏យូរអង្វែងរបស់ប្រទេសជប៉ុន ជ្រើសរើសមេដឹកនាំថ្មី ដើម្បីបន្តការគ្រប់គ្រងដ៏រង្គោះរង្គើរបស់ខ្លួននោះ បក្ស Sanseito កំពុងស្វែងរកការលើកកម្ពស់មុខមាត់លើឆាកអន្តរជាតិ ដើម្បីផ្តល់ភាពជឿជាក់ដល់ការប្រកួតប្រជែងអំណាច និងឥទ្ធិពល។

មេដឹកនាំបក្ស លោក Sohei Kamiya បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយថា៖ «វាគឺមានភាពច្បាស់លាស់ណាស់ថា យើងលែងរស់នៅក្នុងយុគសម័យដែលប្រទេសជប៉ុន អាចកំណត់ទិសដៅរបស់ខ្លួនតែម្នាក់ឯងបានទៀតហើយ»។ លោកបានបន្តថា «ដូច្នេះយើងចង់ឲ្យសាររបស់យើងចេញទៅក្រៅប្រទេសដំបូងគេ» ដោយលោកបានបន្ថែមថា នេះនឹងជួយឲ្យចៀសពីអ្វីដែលលោកចាត់ទុកថា ជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល។

បើយោងតាមលោក Kamiya និងមន្ត្រីបក្ស Sanseito ៣នាក់ផ្សេងទៀត ព្រមទាំងឯកសារបង្ហាញព័ត៌មានផ្លូវការរបស់សហរដ្ឋអាមេរិកផងដែរ បានឲ្យដឹងថា ដើម្បីដឹកនាំកិច្ចប្រឹងប្រែងនេះ គណបក្សបានបង្កើតសាខាអន្តរជាតិមួយ ក្នុងទីក្រុងតូក្យូ កាលពីខែកញ្ញា ក្នុងគោលបំណងពន្លឿនយុទ្ធសាស្រ្តនៃការពាក់ព័ន្ធជាមួយបុគ្គល នៅក្នុងគន្លងរបស់លោក Trump និងឥស្សរជនស្តាំនិយមអឺរ៉ុប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm