ទីភ្នាក់ងារឧតុនិយមជាតិអេស្ប៉ាញ(AEMET) រាយការណ៍ថា ភ្ញៀវទេសចរនៅលើកោះ Ibiza ប្រឈមនឹងការជន់លិចធ្ងន់ធ្ងរកាលពីយប់ថ្ងៃអង្គារម្សិលមិញបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ Gabrielleធ្វើឲ្យកើតមានភ្លៀងធ្លាក់ច្រើនបំផុតជាប់កំណត់ត្រាក្នុងរយៈពេលជាង ៧០កន្លងមកនេះ នៅលើកោះIbiza ។ភ្លៀង
ធ្លាក់ខ្លាំង បានធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរខណៈភ្ញៀវទេសចរតម្រង់ជួរនៅក្នុងអាកាសយានដ្ឋាន និងធ្វើដំណើរតាមផ្លូវរងការជន់លិច ។ទីភ្នា
ក់ងារ AEMET បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់កោះ Ibiza និងកោះ Formentera ដោយពួកគេជូនដំណឹងថា ភ្លៀងធ្លាក់កម្ពស់១៨០មីលីម៉ែត្រ ត្រូវបានរកឃើញ ក្នុងរយៈពេល ១២ម៉ោង ។ ចំណែកឯន
ៅលើកោះ Ibiza បានរកឃើញមានភ្លៀងធ្លាក់កម្ពស់ជាប់កំណត់ត្រា ២៥៤មីលីម៉ែត្រ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះពោលគឺវាមានចំនួនច្រើនជាងពាក់កណ្តាលនៃបរិមាណភ្លៀងធ្លាក់មធ្យមសរុបប្រចាំ ។ខណៈពេលនោ
ះដែរ រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំជំនួយពីអង្គភាពសង្រ្គោះបន្ទាន់របស់យោធាអេស្ប៉ាញដើម្បីគ្រប់គ្រងវិបត្តិមួយនេះ ៕

