ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូវដែលី បានប្រាប់ទីភ្នាក់សារព័ត៌មាន TASS ថា ប្រទេសឥណ្ឌា និងរុស្ស៊ី នឹងធ្វើសមយុទ្ធកម្លាំងជើងគោករួមគ្នា Indra 2025 ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែតុលា។
សមយុទ្ធនេះ នឹងធ្វើឡើង ក្នុងស្ថានភាពវាលខ្សាច់នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា ក្បែរទីក្រុង Bikaner។ បុគ្គលិកយោធារុស្ស៊ីប្រហែល ២៥០នាក់ នឹងចូលរួម។
ស្ថានទូតបានកត់សម្គាល់ថា៖«សមយុទ្ធរួមគ្នា បញ្ជាក់ពីលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិរវាងទីក្រុងមូស្គូ និងញូវដែលី»។
រុស្ស៊ី និងឥណ្ឌា តែងតែធ្វើសមយុទ្ធជើងគោក Indra រៀងរាល់ពីរឆ្នាំម្តង ដោយប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ។ សមយុទ្ធពីមុន បានធ្វើឡើង ក្នុងឆ្នាំ ២០២១-២០២២៕

