កងកម្លាំង EUចុះប្រតិបត្តិការជួយសង្រ្គោះនាវាដោតទង់ជាតិហូឡង់នៅឈូងសមុទ្រអាដែន

2025/10/02 01:19:25 am        88

ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានធ្វើឡើងដោយកងកម្លាំងសហភាពអឺរ៉ុប(EU) លើនាវាដោតទង់ជាតិហូឡង់ នៅក្នុងឈូងសមុទ្រអាដែន ដែលបេសកកម្មសមុទ្រនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហូធីលើផ្លូវដឹកជញ្ជូនអន្តរជាតិ ស្ថិតក្នុងសមុទ្រក្រហម ។

នៅថ្ងៃពុធនេះ ក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានប្រកាសទទួលស្គាល់សម្រាប់ការវាយប្រហារលើនាវាដឹកទំនិញដោតទង់ជាតិហូឡង់ Minervagracht ដែលបានឆាបឆេះជាអគ្គិភ័យនៅឈូងសមុទ្រអាដែន ។

កាលពីថ្ងៃអង្គារ ក្រុមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានគំរាមកំហែងកំណត់គោលដៅលើក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិក រួមមានទាំងក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន Chevron ទោះបីជាមានបទឈប់បាញ់ជាមួយទីក្រុងវ៉ាស៊ីនតោន មិនឲ្យវាយប្រហារលើនាវាជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រអាដែនក៏ដោយ ។ 

មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយប្រតិបត្តិករដឹកជញ្ជូនតាមនាវា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ១៣ក្រុមហ៊ុន លើនាយកប្រតិបត្តិចំនួន ៩រូប និងនាវាចំនួន ២គ្រឿង ដោយប្រកាសថាពួកគេគឺជាអង្គភាពអរិភាព ។

សូមបញ្ជាក់ថា ក្រុមហ៊ូធី បានបើកការវាយប្រហារជាច្រើនលើកលើនាវាឆ្លងកាត់សមុទ្រក្រហមចាប់តាំងពីឆ្នាំ ២០២៣រហូតមក ដោយមានគោលដៅនាវាដែលពួកគេយល់ឃើញថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ជុំវិញសង្រ្គាមនៅហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        22
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm