ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការធ្វើបច្ចុប្បន្នភាពស្ថានភាព នៃការប្រើប្រាស់គ្រឿងស្រវឹង បញ្ហាប្រឈម និងជំហានបន្ទាប់។
កិច្ចប្រជុំនេះ ធ្វើឡើង នៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានគោលបំណង ដើម្បីគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង រួមចំណែកកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង និងជំងឺមហារីក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាន និងមន្ត្រី នៃការិយាល័យបច្ចេកទេសមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លោក លោកស្រី តំណាងនាយកដ្ឋាននានា នៃក្រសួងសុខាភិបាល ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក និងអង្គការចលនា ដើម្បីសុខភាពកម្ពុជាផងដែរ។


