កម្មវិធីផ្តល់អាហារដោយឥតគិតថ្លៃរបស់ឥណ្ឌូនេស៊ី ប្រឈមនឹងការពិនិត្យពិច្ច័យ ក្រោយករណីពលអាហារ ៦ពាន់នាក់ ចាប់តាំងពីការដាក់ចេញកម្មវិធីមួយនេះ កាលពីខែមករា ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto សន្យាថានឹងធ្វើឲ្យល្អប្រសើរឡើងគំនិតផ្តួចផ្តើមដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់លោក ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលផល ៨២,៩ពាន់លានដុល្លារ នៅពេលដែលវាអនុវត្តទាំងស្រុង ។
ក្រៅពីក្តីបារម្ភសុវត្ថិភាព ឧបសគ្គថវិកា និងបញ្ហាប្រឈមផ្នែកដឹកជញ្ជូន បានគំរាមកំហែងបំផ្លាញផែនការនេះផងដែរ ។
កម្មវិធីនេះដែរ មានគោលបំណងលើកកម្ពស់គុណភាពធនធានមនុស្សរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលវែង តាមរយៈការធ្វើឲ្យល្អប្រសើរឡើងអាហារូបត្ថម្ភរបស់កុមារ ។
មកទល់នឹងពេលនេះ គម្រោងទូទាំងប្រទេសបានទៅដល់ពលរដ្ឋជិត ៣០លាននាក់ ។ ពេលដែលត្រូវបានស្វាគមន៍ដោយភាពសប្បាយរីករាយ គម្រោងដ៏មហិច្ឆតានេះ កំពុងបង្កើនការព្រួយបារម្ភក្នុងចំណោមឪពុកម្តាយ និងអាណាព្យាបាល ។
នៅតំបន់ West Bandung សិស្សសាលាជាង ១ពាន់នាក់ បានធ្លាក់ខ្លួនឈឺ នៅក្នុងការរីករាលដាលនៃការពុលអាហារកាលពីសប្តាហ៍មុន ។ គ្រួសារមួយចំនួននិយាយថា ពួកគេយល់ឃើញថា លែងមានសុវត្ថិភាពទៀតហើយក្នុងការអនុញ្ញាតឲ្យកូនៗរបស់ពួកគេ ទទួលទានទាហានឥតគិតថ្លៃនៅសាលារៀនបែបនេះ ។
អ្នកស្រី Neng Muna ដែលជាម្តាយជនរងគ្រោះពុលអាហារនិយាយថា ពួកយើងសប្បាយចិត្តនៅពេលទទួលបានអាហារដោយឥតគិតថ្លៃបែបនេះពីរដ្ឋាភិបាល ហើយកូនរបស់គាត់ក៏សប្បាយចិត្តដូចគ្នា ប៉ុន្តែពេលករណីនេះកើតឡើង គាត់មានការតក់ស្លុតខ្លាំងណាស់ ។ គាត់លែងអនុញ្ញាតឲ្យកូនរបស់គាត់ទទួលទានអាហារឥតគិតថ្លៃនេះទៀតហើយនៅសាលារៀន បើសិនជាកម្មវិធីនៅបន្ត ៕