អ្នកវិទ្យាសាស្រ្ត៖ រលកកម្តៅ និងការធ្លាក់ព្រិលតិច ធ្វើឲ្យផ្ទាំងទឹកករលាយយ៉ាងឆាប់រហ័សនៅភ្នំអាល់របស់ស្វីស

2025/10/02 04:36:48 am        23

ក្រុមតាមដានផ្ទាំងទឹកកក GLAMOS បាននិយាយនៅថ្ងៃពុធនេះថា ផ្ទាំងទឹកនៅប្រទេសស្វីស បានរលាយយ៉ាងឆាប់រហ័សក្នុងរយៈពេល ១២ខែកន្លងមកនេះ ដែលជាការរលាយច្រើនបំផុតលើកទី ៤ ក្នុងទំហំទឹកកកជាប់កំណត់ត្រា ។

យោងតាមរបាយការណ៍ឆ្នាំនេះរបស់ GLAMOS និងគណៈកម្មការអង្កេតមណ្ឌលកំណកស្វីស បានឲ្យដឹងថា រដូវរងាមានព្រិលធ្លាក់តិច ជាពិសេសនៅតំបន់ភាគឦសាននៃភ្នំអាល់របស់ស្វីស គួបផ្សំនិងរលកកម្តៅកាលពីខែមិថុនា ក្នុងឆ្នាំនេះ បណ្តាលឲ្យផ្ទាំងទឹកកកបាត់បង់ម៉ាសសរុបរបស់វាចំនួន ៣ភាគរយ ។

លោក Matthias Huss គឺជាប្រធាន GLAMOS និយាយថា នេះពិតជាមានការបាត់បង់ផ្ទាំងទឹកកកច្រើនខ្លាំងណាស់ ។

លោកថា បើទោះបីជាការរលាយទឹកកកនេះមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ពេលដែលផ្ទាំងទឹកកកបាត់បង់ទំហំរបស់វាចំនួន ៥,៩ភាគរយ និង ៤,៤ភាគរយក្តី និន្នាការបានមើលឃើញយ៉ាងច្បាស់ក្រឡែត ។

លោក Huss បញ្ជាក់ថា ប្រទេសស្វីសមាននូវកំណត់ត្រារលាយទឹកកកដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងទសវត្សរ៍នេះ ក្នុងនោះ ១ភាគ ៤នៃទំហំផ្ទាំងទឹកកក បានបាត់បង់ ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ។

ផ្ទាំងទឹកកក Rhone គឺជាផ្ទាំងទឹកកកធំជាងគេបំផុតនៅអឺរ៉ុប អំឡុងយុគសម័យទឹកកក ប៉ុន្តែវារួមតូចយ៉ាងឆាប់រហ័ស ដោយបាត់បង់កម្រាស់ទឹកកកជាមធ្យមប្រហែល ១,៥ម៉ែត្រ ក្នុងឆ្នាំនេះ ។

យោងតាមការអះអាងរបស់ GLAMOS បានឲ្យដឹងថា ផ្ទាំងទឹកកកចំនួន ១០០ផ្ទាំងនៅស្វីស បានបាត់ខ្លួនចន្លោះឆ្នាំ ២០១៦ និងឆ្នាំ ២០២២ ហើយពួកគេនិយាយថា ភាគច្រើននៃផ្ទាំងទឹកកក អាចនឹងបាត់ខ្លួននៅដំណាច់សតវត្សរ៍នេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm