បាល់ទាត់៖ ស្ថាប័នបាល់ទាត់កំពូលអង់គ្លេស Premier League បានបញ្ជាក់ថា កីឡាករសរុប ៨៥% ហើយបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ដូស។ EPL បញ្ជាក់ទៀតថា បើបូកទាំងបុគ្គលិកក្លិបរួមជាមួយកីឡាករអត្រាអ្នកចាក់វ៉ាក់សាំងមានសរុប ៩២%។

នេះជាការកើនឡើងគួរកត់សំគាល់មួយ គិតពិខែធ្នូដែលមានអត្រាអ្នកចាក់វ៉ាក់សាំងត្រឹម ៨៤% ប៉ុណ្ណោះដែលបានចាក់ត្រឹម ១ដូស។ ជាមួយគ្នានោះដែរ EPL ក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ១១ករណីកាលពីសប្តាហ៍មុន ដែលជាចំនួនថយចុះផងដែរ ៥សប្តាហ៍ជាប់គ្នា។ យ៉ាងណាក្តីការថយចុះនេះក៏ដោយសារការធ្វើតេស្តបានតិចត្រឹម ១៩៤៧តេស្តចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមករាដោយសារក្របខណ្ឌ English Premier League សម្រាក៕
អត្ថបទ៖នាង សុភាវុធ