លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ

2025/10/02 04:55:31 am        147

ភ្នំពេញ ÷ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ។

 លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួប សំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ, លោកជំទាវបណ្ឌិតបានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិស្សដែលបានប្រឡងជាប់ ដោយបាននាំមកនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរជូនក្រុមគ្រួសារ និង សង្គមជាតិ និងបានលើកទឹកចិត្តចំពោះសិស្សដែលមិនទទួលបានជោគជ័យសម្រាប់ការប្រឡងផងដែរ, លោកជំទាវបានជំរុញឱ្យប្រឹង ប្រែងរៀនសូត្របន្តទៀត ដោយកុំបោះបង់ចោលត្រឹមនេះ និងត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់បន្តប្រឹងប្រែង និងត្រៀមខ្លួនប្រឡងជាថ្មីនៅឆ្នាំសិក្សាក្រោយ។

 លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនដល់សិស្សានុសិស្ស និងមាតាបិតា-អាណាព្យាបាលឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤.៥៧០ កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេសបរិញ្ញាបត្ររង និងបរិញ្ញាបត្រឆ្នាំសិក្សា២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡងនិងមិនឆ្លងកាត់ការប្រឡង។ លោកជំទាវក៏បានជម្រាបជូនផងដែរ នៃការផ្តល់អាហារូបករណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងនោះសិស្សរៀនពូកែនិទ្ទេស A ទាំងអស់នៅទូទាំងខេត្តកំពង់ធំ និងទទួលបានអាហារូបករណ៍ពេញ ១០០% ពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (ទាំងថ្លៃសិក្សានិងការឧបត្ថម្ភផ្សេងៗ)។ ចំពោះសិស្សទទួលបាននិទ្ទេស B ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាតែប៉ុណ្ណោះ ហើយធនាគារជាតិនៃកម្ពុជា ក៏នឹង ផ្តល់អាហារូបករណ៍សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃ នៅអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារដល់សិស្សនិទ្ទេស A មកពីខេត្តកំពង់ធំ ដែលមានស្ថានភាពគ្រួសារក្រីក្រ ជីវភាពខ្វះខាត ហើយចង់បន្តការសិក្សានៅរាជធានីភ្នំពេញ តាមបណ្តា ឧត្តមសិក្សារដ្ឋផ្សេងៗផងដែរ។

ទាក់ទិនការប្រឡងទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥, នាសម័យប្រឡងកាលពីថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ធំ មានបេក្ខជនប្រឡងសរុបចំនួន ៥.៧៩៥រូប (ស្រី ៣.៣១៩រូប) ក្នុងនោះបេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ មានចំនួន ២២៤រូប និងបានប្រឡងជាប់ជាស្ថាពរ ២០៩ រូប (ត្រូវប្រមាណជាង ៩៣%) ទទួលបាននិទ្ទេស A មួយរូប ។ រីឯបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក វិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក មានចំនួន ៥៨៥ រូប ក្នុងនោះ ៥១៦ រូប (ត្រូវជាង ៨៨% ) បានប្រឡងជាប់ជាស្ថាពរ ទទួល បាននិទ្ទេស A ចំនួន៧រូប។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភ វគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm