មនុស្សមួយចំនួនបានស្លាប់ និងរាប់រយនាក់ត្រូវចាប់ខ្លួន ក្នុងបាតុកម្មយ៉ាងហិង្សានៅប្រទេសម៉ារ៉ុក

2025/10/02 04:29:48 pm        241


អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងតិច ២នាក់ បានស្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួសក្នុងទីក្រុង Lqliaa នៅក្បែរទីក្រុង Agadir ប្រទេសម៉ារ៉ុក នៅពេលដែលកងកម្លាំងសន្តិសុខបានបាញ់ព្រមានដើម្បីរារាំងបុគ្គលមួយក្រុមមិនឱ្យលួចអាវុធរបស់មន្រ្តីកាលពីយប់ថ្ងៃពុធ (១ តុលា) នៅក្នុងឧប្បត្តិហេតុមួយដែលបង្ហាញពីការផ្លាស់ប្តូរទៅជាហិង្សានៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលដំបូងឡើយមានគោលបំណងទាមទារកំណែទម្រង់យុត្តិធម៌សង្គម។

ក្រសួងមហាផ្ទៃរបស់ប្រទេសនេះនិយាយថា អាជ្ញាធរម៉ារ៉ុក បានចាប់ខ្លួនមនុស្សជាង ៤០០នាក់ ក្នុងអំឡុងពេលការតវ៉ាដ៏ហិង្សានោះ ដែលក៏ទាមទារឱ្យមានកំណែទម្រង់ក្នុងវិស័យសុខភាពសាធារណៈ និងការអប់រំ។ ការតវ៉ារបស់យុវជនកាលពីថ្ងៃពុធគឺជាយប់ទី៥ ហើយ និងបានរីករាលដាលក្នុងទីក្រុងនានាទូទាំងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

ការតវ៉ាបានចាប់ផ្តើមដំបូងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជាមួយនឹងការទាមទារឱ្យមានការអប់រំ និងការថែទាំសុខភាពកាន់តែប្រសើរឡើង ហើយត្រូវរៀបចំឡើងតាមបណ្ដាញអ៊ីនធឺណិតដោយយុវជនអនាមិកមួយក្រុម ដែលហៅខ្លួនឯងថាក្រុម "GenZ 212"។ ក្រុមនេះប្រើប្រាស់វេទិកាដូចជា TikTok, Instagram និងកម្មវិធីហ្គេម Discord ដើម្បីប្រមូលការគាំទ្រ។

អាជ្ញាធរមូលដ្ឋាននិយាយថា កងកម្លាំងសន្តិសុខចាំបាច់ត្រូវប្រើអាវុធដើម្បីការពារខ្លួន បន្ទាប់ពីឧស្ម័នបង្ហូរទឹកភ្នែកមិនអាចបញ្ឈប់ក្រុមយុវជនទាំងនេះពីការសម្រុកចូលទៅក្នុងទីតាំងរបស់កងកម្លាំងសន្តិសុខ។ យោងតាមសាក្សីបានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ អំពើហិង្សាបានរីករាលដាលដល់ទីក្រុង Salé នៅជិតរដ្ឋធានីរ៉ាបា ជាទីដែលក្រុមយុវជនបានចូលទៅក្នុងសង្កាត់មានប្រជាជនរស់នៅច្រើន ហើយបានគប់ដុំថ្មដាក់លើនគរបាល ប្លន់ហាងទំនិញ ដុតធនាគារ និងដុតរថយន្តនគរបាលយ៉ាងកម្រោល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm