អ៊ីស្រាអែល ចេញការព្រមានចុងក្រោយដល់អ្នកក្រុងហ្កាហ្សាឱ្យភៀសខ្លួន

2025/10/02 04:42:49 pm        140


រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានចេញការព្រមានចុងក្រោយសម្រាប់អ្នករស់នៅក្នុងទីក្រុង ហ្កាហ្សាឱ្យភៀសខ្លួនទៅភាគខាងត្បូងកាលពីថ្ងៃពុធ ១ តុលា ខណៈក្រុមហាម៉ាស បានថ្លឹងថ្លែងលើផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំនៅក្នុងទឹកដីប៉ាឡេស្ទីនរងការបំផ្លិចបំផ្លាញមួយនេះ។

ក្រុមអ្នកឃើញហេតុការណ៍ បានរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅកណ្តាលទីក្រុងដែលមានមនុស្សរស់នៅដ៏ច្រើនបំផុតរបស់ដែនដីហ្កាហ្សា ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា យោធាកំពុងរឹតបន្តឹងការឡោមព័ទ្ធទីក្រុងនេះ។

លោក Katz បានបង្ហោះនៅលើបណ្ដាញសង្គម Xថា នេះគឺជាឱកាសសម្រាប់ពលរដ្ឋហ្កាហ្សា ដែលចង់ទៅកាន់ភាគខាងត្បូង និងបោះបង់ចោលក្រុមហាម៉ាសឲ្យឯកានៅក្នុងទីក្រុងហ្កាហ្សា ដោយបន្ថែមថាអ្នកដែលនៅសេសសល់នឹងត្រូវបានចាត់ទុកជាភេរវករ និងអ្នកគាំទ្រក្រុមភេរវករ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បាននិយាយថា យោធាដណ្ដើមបានហើយនូវច្រករបៀង Netzarim នៅភាគកណ្តាល ហ្កាហ្សាស្ទ្រីប ឆ្លងកាត់ទៅឆ្នេរសមុទ្រភាគខាងលិច ជាសកម្មភាព មួយដែលលោកបាននិយាយថា កាត់ផ្ដាច់ផ្លូវភាគខាងជើងដែនដីហ្កាហ្សា ចេញពីភាគខាងត្បូង។  

លោកបានបន្ថែមថា នរណាក៏ដោយដែលចាកចេញពីទីក្រុង ហ្កាហ្សា ទៅភាគខាងត្បូង នឹងត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធាអ៊ីស្រាអែល។

សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាបាននិយាយថា ខ្លួនកំពុងបិទផ្លូវដែលនៅសល់ចុងក្រោយសម្រាប់អ្នករស់នៅភាគខាងត្បូងហ្កាហ្សាដើម្បីចូលទៅកាន់ភាគខាងជើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm