របាយការណ៍៖ អាមេរិក នឹងផ្តល់ចារកម្មសម្ងាត់ឱ្យអ៊ុយក្រែន សម្រាប់ការវាយប្រហារជ្រៅក្នុងទឹកដីរុស្ស៊ី

2025/10/02 04:52:12 pm        346


ប្រភពពីសារព័ត៌មានរ៉យទ័រ និងកាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (១ តុលា) ថា សហរដ្ឋអាមេរិក នឹងផ្តល់ព័ត៌មានចារកម្មសម្ងាត់ឱ្យដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងថ្លឹងថ្លែងថាតើត្រូវបញ្ជូនអាវុធឱ្យទីក្រុងគីវ ដែលអាចដាក់គោលដៅកាន់តែជ្រៅចូលក្នុងទឹកដីរុស្ស៊ី ឬយ៉ាងណា។

សហរដ្ឋអាមេរិក បានចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគីវ ជាយូរមកហើយ ប៉ុន្តែរបាយការណ៍កាលពីថ្ងៃពុធនេះនិយាយថា ចារកម្មសម្ងាត់ថ្មីនឹងធ្វើឱ្យអ៊ុយក្រែន កាន់តែងាយស្រួលក្នុងការវាយលុករោងចក្រចម្រាញ់ បំពង់បង្ហូរប្រេង ស្ថានីយ៍ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ជាមួយនឹងគោលបំណងរាំងខ្ទប់ប្រាក់ចំណូលប្រេងរបស់វិមានក្រឹមឡាំង។

សេចក្ដីរាយការណ៍និយាយទៀតថា មន្ត្រីអាមេរិកក៏ស្នើឱ្យសម្ព័ន្ធមិត្តណាតូ ផ្តល់ការគាំទ្រស្រដៀងគ្នានេះដែរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននឹងកំពុងដាក់សម្ពាធលើបណ្តាប្រទេសនៅអឺរ៉ុប ឱ្យឈប់ទិញប្រេងពីរុស្ស៊ី ជាថ្នូរនឹងកិច្ចព្រមព្រៀងរបស់លោក ក្នុងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើទីក្រុងមូស្គូ ដើម្បីព្យាយាមធ្វើឱ្យរីងស្ងួតថវិកាដែលទ្រទ្រង់សង្រ្គាមរុស្ស៊ី លើអ៊ុយក្រែន។

យោងតាមមន្ត្រីអាមេរិក ដែលត្រូវស្រង់សម្ដីដោយកាសែត WSJ បានឱ្យដឹងថា ការយល់ព្រមចែករំលែកដំណឹងចារកម្មបន្ថែមនេះ បានកើតឡើងភ្លាមៗមុនពេលលោក Trump បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុន ដែលនិយាយថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ ដែលកាន់កាប់ដោយរុស្ស៊ី។

ទាក់ទងនឹងជំនួយយោធា អាមេរិក កំពុងពិចារណាសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីលតម្រង់គោលដៅ Tomahawk ដែលមានចម្ងាយ ២.៥០០គីឡូម៉ែត្រ - ឆ្ងាយគ្រប់គ្រាន់ដើម្បីវាយលើទីក្រុងមូស្គូ និងផ្នែកភាគច្រើននៃទឹកដីរុស្ស៊ីនៅអឺរ៉ុប- ប្រសិនបើត្រូវបាញ់ចេញពីអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm