ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងព្រមានថា ការអូសបន្លាយពេលនៃការបិទទ្វាររដ្ឋាភិបាលអាចនាំឱ្យមានផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ នេះបើយោងតាមអនុស្សរណៈរបស់សេតវិមានដែលទទួលបានដោយសារព័ត៌មាន POLITICO ។
ក្រុមប្រឹក្សាសេដ្ឋកិច្ចបានព្រមាននៅក្នុងអនុស្សរណៈ ថា សហរដ្ឋអាមេរិកអាចបាត់បង់ថវិកា១៥ ពាន់លានដុល្លារនៃកំណើនផលិតផលក្នុងស្រុក GDP របស់ខ្លួនរៀងរាល់សប្តាហ៍ ដោយសារតែការអូសបន្លាយការបិទដំណើរការរដ្ឋាភិបាល ហើយការបិទរយៈពេលមួយខែនឹងនាំឱ្យមនុស្សគ្មានការងារធ្វើបន្ថែមចំនួន ៤៣.០០០នាក់ ។
ការខាតបង់នោះ មិនគិតពីបុគ្គលិកស៊ីវិលសហព័ន្ធចំនួន១,៩ លាននាក់ ដែលត្រូវបានដកចេញ ឬធ្វើការដោយគ្មានប្រាក់ខែនោះទេ ដែល ៨០ ភាគរយនៃពួកគេរស់នៅក្នុងតំបន់វ៉ាស៊ីនតោន។
ជំនួយការសេតវិមាននិយាយថា ឯកសារដែលនឹងត្រូវផ្ញើទៅកាន់ក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋនៅវិមានកាពីតូល នឹងប្រើប្រាស់ដើម្បីជូនដំណឹងជាការឆ្លើយតបតាមរយៈការបញ្ជូនសារខាងគណបក្សសាធារណរដ្ឋពីការបិទទ្វាររដ្ឋាភិបាល។ សភាត្រូវបានបែកបាក់លើជោគវាសនានៃការផ្តល់មូលនិធិសម្រាប់ការឧបត្ថម្ភធនធានារ៉ាប់រងសុខភាព Obamacare ដែលរដ្ឋបាល បានអះអាងមិនពិត ថានឹងជាការបញ្ជូនជំនួយទៅដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។
អ្នកនាំពាក្យសេតវិមានលោក Kush Desai និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ផលវិបាកសេដ្ឋកិច្ចពិតប្រាកដនៃការបិទរដ្ឋាភិបាលដែលអូសបន្លាយ គឺទាំងស្រុងទៅលើសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យដែលកំពុងធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលសហព័ន្ធ សេដ្ឋកិច្ច និងការចាប់ប្រទេសជាចំណាប់ខ្មាំងដើម្បីផ្តល់ឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ដោយឥតគិតថ្លៃនូវការថែទាំសុខភាព ៕