WFP ព្រមានថា រដ្ឋរ៉ាឃីន ដែលហែកហួរដោយសង្គ្រាមរបស់មីយ៉ាន់ម៉ា ប្រឈមនឹងមហន្តរាយស្រេកឃ្លាន

2025/10/02 07:34:56 pm        261

កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បានចេញការព្រមានជាថ្មីថា រដ្ឋរ៉ាឃីន (Rakhine) — ដែលជាតំបន់ឆ្នេរភាគខាងលិច រងគ្រោះដោយជម្លោះជាច្រើនឆ្នាំ និងអំពើហិង្សាជនជាតិភាគតិច ផ្តោតទៅលើជនមូស្លីមរ៉ូហ៊ីងយ៉ា — ឥឡូវនេះ កំពុងតែប្រឈមមុខនឹងវិបត្តិអត់ឃ្លាន "គួរឱ្យព្រួយបារម្ភ" និងមហន្តរាយ ដោយសារតែ "ការរួមបញ្ចូលគ្នាដ៏កាចសាហាវនៃជម្លោះ ការរាំងខ្ទប់ផ្លូវជំនួយ និងការកាត់បន្ថយថវិកាសង្រ្គោះ"។

ក្នុងសន្និសីទកម្រិតខ្ពស់នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ស្តីពីក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ (៣០ កញ្ញា) សប្ដាហ៍នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសថា ពួកគេនឹងផ្តល់ជំនួយ ៩៦លានដុល្លារ បន្ថែមទៀតដើម្បីគាំទ្រដល់ជំរំជនភៀសខ្លួនបង់ក្លាដែស ដែលមានជនជាតិរ៉ូហ៊ីងយ៉ាស្នាក់នៅជាង ១លាននាក់ ដែលភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន។

កុមារជាង ១សែននាក់ នៅក្នុងរដ្ឋរ៉ាឃីន កំពុងរងគ្រោះពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយមានតិចជាង ២% ប៉ុណ្ណោះនៃកុមារ អាចទទួលបានការព្យាបាល នេះបើយោងតាមទិន្នន័យដែលមិនបានរាយការណ៍ពីមុន ផ្តល់ដោយបុគ្គលិកជំនួយ។

លោក Michael Dunford ប្រធានស្តីទី UN ប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយថា ការភ័យខ្លាចផ្នែកសន្តិសុខ និងការរឹតបន្តឹងដោយរបបសឹក ព្រមទាំងកងទ័ពឧទ្ទាម Arakan បានធ្វើឱ្យអង្គការសហប្រជាជាតិ មិនអាចផ្លាស់ទីស្បៀងអាហារ ហួសពីទីក្រុង Sittwe ដែលគ្រប់គ្រងដោយយោធា ដើម្បីចូលទៅក្នុងផ្នែកកណ្តាល និងភាគខាងជើងនៃរដ្ឋរ៉ាឃីនបានឡើយ។ បុគ្គលិកជំនួយនិយាយថា ការរួមបញ្ចូលគ្នានៃជម្លោះ ទីផ្សារជិតទទេស្អាត សេដ្ឋកិច្ចជាប់គាំង និងការបិទផ្លូវ កំពុងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ្នកស្រុករ៉ាឃីន ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        7
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        13
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm