UN៖ ប្រទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសលោកខាងលិច ពីការបង្កើនភាពតានតឹងលើប្រទេសអ៊ុយក្រែន និងបាននិយាយថា សហរដ្ឋអាមេរិកបាននាំមនោគមនយោបាយសុទ្ធសាធមករកអំណាចក្នុងទីក្រុងគៀវ ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការពិភាក្សាគ្នាលើពាក្យចចាមអារ៉ាមក្នុងការបង្កើនកងទ័ព របស់ទីក្រុងម៉ូស្គូនៅជិតប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Linda Thomas-Greenfield បាននិយាយថា កម្លាំងយោធាដែលកំពុងកើនឡើងរបស់ប្រទេសរុស្ស៊ី ដែលមានទាហានជាង ១០ម៉ឺននាក់នៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន គឺជាការចល័តធំជាងគេនៅអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងមានការរាលដាលនៃការវាយប្រហារតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតរបស់ប្រទេសរុស្ស៊ី។ រដ្ខមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មិនបានធ្វើឲ្យមានភាពរីកចម្រើនដែលបានមើលឃើញណាមួយឡើយ ក្នុងការធ្វើឲ្យធូស្រាលភាពតានតឹងនៅក្នុងជំនួបរបស់ពួកគេទាំងពីរ ក្នុងទីក្រុងហ្សឺណែវកាលពីដើមខែនេះ។ យោងតាមក្រសួងការបរទេសរុស្សីបាននិយាយថា រដ្ឋមន្ត្រីទាំងពីរត្រូវបានរំពឹងថានឹងសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារនេះ៕
អត្ថបទ៖ ប៊ុនថន