ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់​ការសះជា​ចប់សព្វគ្រប់

2025/10/02 09:53:53 pm        464

ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការតវ៉ា​នៅ​ក្រុម​ហ៊ុន​បូវឃើរ បានឈានដល់ការសះជាហើយនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥​នេះ​ដោយ​ភាគី​កម្មករ​ចំនួន ៦៨នាក់ បានយល់ព្រមទទួលសំណងចំនួន ៤ចំណុចដើម្បីបញ្ចប់កិច្ចសន្យាការងារ កម្មករ​និយោជិត​ជា​ស្ត្រីមានផ្ទៃពោះចំនួន៣នាក់ចូលធ្វើការវិញនៅផ្នែកប៉ាក់ដដែល ហើយកម្មករ ២នាក់​លំហែ​មាតុភាព ខណៈដែលកម្មករចំនួន ២នាក់ទៀតអវត្តមាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “នេះជាលទ្ធផលសះជាដែលគូភាគីទាំងពីរបានយោគយល់គ្នាឈរលើជំហរឈ្នះៗទាំងសងខាងក្រោមការចុះអន្តរាគមន៍របស់ក្រសួងការងារយ៉ាងលឿនរហ័ស និងយកចិត្តទុកដាក់បំផុតពីក្រសួងក្នុងនាមជាអាណាព្យាបាលសម្របសម្រួលដោយឈរលើប្រយោជន៍រួមទាំងអស់គ្នា”។

អ្នកនាំពាក្យរូបនេះបន្តថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល អាណត្តិទី៧ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះឡើយ។

សូមបញ្ជាក់ថា បងប្អូនកម្មករចំនួន៧៥នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា បានចេញឈរនៅខាងមុខក្រុមហ៊ុនតវ៉ាមិនសុខចិត្តបន្ទាប់ពីមានការផ្លាស់ប្តូរកម្មករចំនួន ៧៥នាក់នេះពីផ្នែកប៉ាក់មកផ្នែកដេរវិញដោយសារផ្នែកប៉ាក់មិនមានការងារច្រើនដូចមុន។

ដើម្បីសម្របសម្រួលលើបញ្ហានេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារជំនាញកម្រិតខ្ពស់របស់ក្រសួង ដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហានេះចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

ជាមួយនឹងករណីសះលើកនេះ និងករណីផ្សេងៗទៀតជាបន្តបន្ទាប់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាលសម្រាប់វិស័យ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករកម្មការិនី និងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលដែលបាននិងបន្តយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខទុក្ខរបស់បងប្អូន៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm