សេចក្តីថ្លែងការណ៍៖ ក្រុមប្រទេស G7 ត្រៀមបង្កើនសម្ពាធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី

2025/10/02 10:00:22 pm        328


បណ្តាប្រទេស G7 កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការបង្កើនសម្ពាធលើប្រទេស ដែលកំពុងជំរុញការទិញប្រេងពីរុស្ស៊ី និងជួយក្រុងមូស្គូឲ្យរួចផុតពីទណ្ឌកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«យើងកំពុងផ្តល់ការពិចារណាយ៉ាងម៉ត់ចត់ចំពោះវិធានការពាណិជ្ជកម្ម និងការរឹតបន្តឹងផ្សេងទៀតលើប្រទេស និងអង្គភាពនានាដែលជួយផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី រួមទាំងផលិតផលចម្រាញ់ ដែលមានប្រភពមកពីប្រេងរុស្ស៊ី»។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«យើងបានព្រមព្រៀងគ្នាថា ឥឡូវនេះជាពេលវេលាដើម្បីបង្កើនសម្ពាធលើការនាំចេញប្រេងរបស់រុស្ស៊ី» និង «កំណត់គោលដៅអ្នកដែលកំពុងបន្តបង្កើនការទិញប្រេងរុស្ស៊ី និងអ្នកដែលកំពុងសម្របសម្រួលការគេចវេស»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក បារាំង និង ជប៉ុន បាននិយាយថា៖«យើងបានយល់ព្រមលើសារៈសំខាន់នៃវិធានការពាណិជ្ជកម្ម រួមទាំងពន្ធគយ និងការហាមឃាត់ការនាំចូល-នាំចេញ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់ផ្តាច់ប្រាក់ចំណូលរបស់ រុស្ស៊ី។ យើងនឹងចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងខ្លាំង ដោយមានគោលបំណងបញ្ឈប់ការនាំចូលដែលនៅសល់របស់យើងពីប្រទេសរុស្ស៊ី រួមទាំងការនាំចូលអ៊ីដ្រូកាបូន។

ក្រុមប្រទេស G7 បានសន្យាថា នឹងរឹតបន្តឹងទណ្ឌកម្មលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរុស្ស៊ីដូចជា «ថាមពល ហិរញ្ញវត្ថុ មូលដ្ឋានឧស្សាហកម្មយោធា តំបន់សេដ្ឋកិច្ចពិសេស និងអ្នកផ្តល់លទ្ធភាព និងអ្នករកប្រាក់ចំណេញ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm