ភូមិ​ស្ទើរ​ ១០០​ភាគរយនៅ​ខេត្តកំពង់ចាមមាន​អគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់​

2022/02/01 09:07:28 pm        512

​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្ត​កំពង់ចាម រហូតដល់​ពេល​បច្ចុប្បន្ន​នេះ បានរៀបចំ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី និង​ទឹកស្អាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅតាម​ភូមិ​នានា​ទូទាំង​ខេត្ត​សម្រេចបាន​ស្ទើរតែ ១០០​ភាគរយ ខណៈ​កំពុង​បន្ត​ខិតខំ​អនុវត្ត​ការងារ​ទាំងពីរ​នេះ ឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​សង្កាត់ លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ នាទី​ស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ខ្លូត ផន ប្រធាន​ខេត្ត មានប្រសាសន៍ថា វិស័យ​អគ្គិសនី​ក្នុង​ខេត្តកំពង់ចាម រហូតមកដល់​ពេលនេះ បាន​ត​ភ្ជាប់​បណ្ដាញ​ប្រើប្រាស់​ចំនួន​៩១៤​ភូមិ ស្មើនឹង​៩៩,៧៨​ភាគរយ ដែលមាន​ពលរដ្ឋ​ប្រើប្រាស់​ចំនួន​ជាង ២០១ ០០០​ខ្នង​ផ្ទះ ហើយ​នៅសល់តែ​ចំនួន ២​ភូមិ​ប៉ុណ្ណោះ មិនទាន់មាន​ការតភ្ជាប់​អគ្គិសនី​បាន​ប្រើប្រាស់។​

​​ឯកឧត្ដម​បាន​បន្តថា សម្រាប់​វិស័យ​ទឹកស្អាត​វិញ មាន​វិសាលភាព​គ្រប់​ដណ្ដប់​នៅ​ទូទាំង​ខេត្ត​បាន ១០៧​ឃុំ​សង្កាត់ នៅសល់​២​ឃុំ ស្មើនឹង​៩៨,១៦​ភាគរយ និង​ភូមិ​ចំនួន​៨៧០​ភូមិ ដោយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ កំពុង​បន្ត​អនុវត្ត​នូវ​ការ​នេះ ឲ្យ​សម្រេច​តាម​ផែនការ។​

​បើតាម​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ចំពោះ​ភូមិ​ទាំងពីរ ដែល​មិនទាន់មាន​អគ្គិសនី​ប្រើប្រាស់​នោះ គឺ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ដោយ​មួយ​ភូមិ​នៅ​ស្រុក​កងមាស ស្ថិតនៅ​តំបន់​កោះ​កណ្ដាលទន្លេ ពិបាក​ត​បណ្ដាញ​អគ្គិសនី​ចូល និង​ភូមិ​មួយទៀត​នៅ​ស្រុក​ស្ទឹងត្រង់ ស្ថិតក្នុង​តំបន់​ចម្ការកៅស៊ូ។​

​​ចំណែក​លោក ពូន រុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម សិប្បកម្ម និង​នវានុវត្តន៍​ខេត្តកំពង់ចាម លើកឡើងថា សម្រាប់​ឃុំ​ទាំងពីរ ដែល​មិនទាន់មាន​បណ្ដាញទឹក​ស្អាត​ប្រើប្រាស់​នោះ គឺ​ស្ថិតនៅ​ស្រុក​ស្ទឹងត្រង់ ជា​តំបន់​ដាច់​ស្រ​យ៉ា​ល ឆ្ងាយ​ពី​ប្រភពទឹក សក្ដានុពល​សម្រាប់​វិនិយោគ​មិនមាន​ភាព​អំណោយផល ពលរដ្ឋ​រស់នៅ​មិន​ប្រមូលផ្ដុំ ដែលមាន​លក្ខណៈ​រាយប៉ាយ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មិនមាន​ការចាប់​អា​ម្មណ៍៕ ​អត្ថ​ប​ទ៖ សុខ រិ​ទ្ធ​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm