ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការពិភពលោក Mike Waltz បាននិយាយថា អង្គការសហប្រជាជាតិ គួរតែផ្តោតលើការធានាសន្តិភាព និងការទប់ស្កាត់ជម្លោះ ខណៈដែលមុខងារផ្សេងទៀតទាំងអស់របស់អង្គការនេះ គួរតែត្រូវបានកាត់បន្ថយ។

អ្នកការទូតរូបនេះ បានប្រាប់បណ្តាញទូរទស្សន៍ Fox Newsថា លោកបាននិយាយម្តងហើយម្តងទៀតជាមួយសមភាគីរបស់ខ្លួន និងអគ្គលេខាធិការអង្គការសហប្រជាជាតិអំពីតម្រូវការក្នុងការធ្វើឲ្យ UN ត្រឡប់ទៅមុខងារស្នូលរបស់ខ្លួន ក្នុងការលើកកម្ពស់ និងធានាសន្តិភាព និងការទប់ស្កាត់សង្គ្រាម។ លោក Waltz ក៏បានបង្ហើបដែរថា លោកប្រធានាធិបតីដូណាល់ ត្រាំ ( Donald Trump) យល់ឃើញថា UN ជាកន្លែងដែលអ្នករាល់គ្នា អាចមកជួបជុំគ្នា និងពិភាក្សាអំពីបញ្ហានានា៕
