ប្លុកអឺរ៉ុប គ្រោងពិភាក្សារឿងប្រើទ្រព្យបង្កករបស់រុស្ស៊ី ជាកម្ចីដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលបន្ទាប់

2025/10/02 10:36:04 pm        64

មេដឹកនាំអឺរ៉ុប បានសម្តែងការគាំទ្រយ៉ាងទូលំទូលាយកាលពីថ្ងៃពុធ (១ តុលា) ចំពោះគំនិតនៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅលោកខាងលិច ដើម្បីផ្តល់ជាប្រាក់កម្ចីចំនួន ១៤០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ប៉ុន្តែនឹងពិភាក្សាពីរឿងនេះបន្ថែមទៀតក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ ដើម្បីដោះស្រាយទិដ្ឋភាពច្បាប់នៃដំណើរការនេះ។

ខណៈដែលការផ្តល់ហិរញ្ញប្បទានយោធារបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងគីវ កំពុងត្រូវបានបញ្ចប់ ហើយរដ្ឋាភិបាលសហភាពអឺរ៉ុបជាច្រើកំពុងលំបាករឿងសារពើពន្ធ ពេលនេះគណៈកម្មការអឺរ៉ុបកំពុងស្នើឱ្យ EU ប្រើប្រាស់សមតុល្យសាច់ប្រាក់ពីមូលបត្រធនាគារកណ្តាលរុស្ស៊ីដែលត្រូវបង្កក ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងឆ្នាំ២០២៦ និង២០២៧។

លោក Antonio Costa ប្រធាននៃកិច្ចប្រជុំប្លុកអឺរ៉ុបបាននិយាយថា "មេដឹកនាំបានពិភាក្សាពីលទ្ធភាពនៃការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនៃទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ហើយនឹងបន្តការពិភាក្សានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបបន្ទាប់នៅក្នុងខែតុលា" ដោយសំដៅលើកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបលើកក្រោយ ដែលគ្រោងធ្វើនៅថ្ងៃទី ២៣-២៤ ខែតុលា។

គួរឱ្យដឹងថា អ៊ុយក្រែននឹងសងប្រាក់កម្ចីនេះវិញ នៅពេលណាដែលរុស្ស៊ី សងសំណងសង្រ្គាមសម្រាប់ការខូចខាតដែលខ្លួនបានបង្កឡើង ចាប់តាំងពីប្រតិបត្តិការយោធាពិសេសក្នុងឆ្នាំ២០២២មក។ បែបនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ប្រាក់ទាំងនោះក្នុងពេលឥឡូវនេះ ជាជាងការរង់ចាំរហូតដល់ទីក្រុងមូស្គូ បង់សំណងសង្រ្គាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm