ឯកឧត្តម គួ ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា អគ្គនាយករងអន្តោប្រវេសន៍ ដឹកនាំក្រុមការងារត្រួតពិនិត្យវត្តមានជនបរទេសនៅខេត្តកណ្ដាល ចូលជួបសម្ដែងការគួរសម និងរាយការណ៍ ស្ដីពីនិយាមប្រតិបត្តិ សម្រាប់ការអនុវត្តការត្រួតពិនិត្យវត្តមានជនបរទេសនៅខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ។
ឯកឧត្តមអភិបាលខេត្តបានឯកភាព និងណែនាំដល់ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមសហការយ៉ាងជិតស្និទ្ធបំផុត ជាមួយក្រុមការងារ លើប្រតិបត្តិការបទពិសោធន៍នេះទទួលបាននូវលទ្ធផលល្អប្រសើរ។
ដោយអនុវត្តតាមផែនការ ០០៣ របស់ក្រសួងមហាផ្ទៃ ក្រុមការងារនឹងចុះត្រួតពិនិត្យតាមរោងចក្រ សហគ្រាស អាជីវកម្ម ផ្ទះសំណាក់នានា ដែលមានជនបរទេសកំពុងធ្វើការ និងស្នាក់នៅ ដើម្បីគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងខេត្តកណ្ដាល។